រាជធានីភ្នំពេញ ៖ សូមជួយស៊ែរដំណឹងនេះបន្តផង នាយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បងប្រុសនិងបងស្រី ចំនួន២នាក់ បានមកជួបក្រុមការងារ VITHEY NEWS សុំឲ្យជួយផ្សាយ ដើម្បីស្វែងរកប្អូនស្រីរបស់គាត់ ដែលបានបាត់ខ្លួន រកមិនឃើញទាល់តែសោះ ខណៈក្រុមគ្រួសារមានការបារម្ភជាខ្លាំង ។
បងទាំង២ បានរៀបរាប់ថា ប្អូនស្រីរបស់គាត់ ដែលបាត់ខ្លួនមានឈ្មោះ ខាន់ រត្ននា ស្លៀកសម្លៀកបំពាក់ដូចក្នុងរូបថតនេះ បានយកសំរាមទៅចោលក្រៅបន្ទប់ ហើយក៏បាត់ខ្លួនតែម្តង នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ចេញពីបន្ទប់ជួលក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បងប្រុសបានបន្តថា គាត់មានការបារម្ភជាខ្លាំង ដោយសារប្អូនស្រីរបស់គាត់ មានសតិមិនគ្រប់ ជំងឺផ្លូវចិត្ត យូរៗធ្វើទុក្ខម្តង ជួនកាលនិយាយដឹងគ្នា ហើយកាលពីនៅស្រុកធ្លាប់បាត់ម្តងហើយ តែសំណាងបានមេភូមិជួយតាមរកឃើញ ពេលនេះមកភ្នំពេញ ក៏បាត់ខ្លួនចេញពីផ្ទះទៀត ក្នុងខ្លួនគ្មានអីនោះទេ មានតែខោអាវ១កំប្លេជាប់ខ្លួនប៉ុណ្ណោះ ដូច្នេះបើបងប្អូនបានឃើញព័ត៌មាននេះ សូមជួយធ្វ់បុណ្យ ជួយស៊ែរបន្តផង មិនខាតបង់អ្វីទេ ដើម្បីឥឲ្យបងប្អូនផ្សេងទៀតគាត់បានឃើញ ក្រែងលោបានប្រទះឃើញប្អូនរបស់គាត់ ជួយទាក់ទងមកលេខទូរសព្ទគាត់ផង តាមរយៈលេខ 097 5279529 សូមអរគុណ ៕ Noch
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS