ព័ត៌មានជាតិ

រថយន្តកុងតឺន័របុកម៉ូតូខ្ទាតប៉ើងមនុស្សដូចសំឡី ស្លាប់ម្នាក់ របួស២នាក់ រួចបើករត់អូសម៉ូតូជាប់ពីក្រោមឡានបែកផ្កាភ្លើង ៥គីឡូទើបឃើញម៉ូតូ តែឡានគេចខ្លួនបាត់ទៅហើយ!

28-Oct-2024 279 views

រាជធានីភ្នំពេញ ៖ រន្ធត់ណាស់ អ្នកឃើញហេតុការណ៍និយាយថា រថយន្តកុងតឺន័រមួយគ្រឿង បានបើក បុកម៉ូតូមួយគ្រឿង ជិះគ្នា៣ នាក់ ហើយ អូសម៉ូតូនោះ ជាច្រើន ម៉ែត្រ ទើបប៉ើង មនុស្សចេញ បណ្តាលស្លាប់ម្នាក់យ៉ាងរន្ធត់ អ្វីដែលកាន់តែសាហាវនោះ ម៉ូតូគឺនៅជាប់ក្រោមកង់រថយន្តនៅឡើយ ត្រូវរថយន្តនោះអូសទៅជាមួយ បើកគេចទៅទាំងបែកផ្កាភ្លើងពេញផ្លូវ ឃើញដូចនេះអ្នកធ្វើដំណើរតាមផ្លូវ ក៏នាំគ្នា ជិះម៉ូតូដេញតាម ក៏តាមមិនទាន់ ដោយសារតែរថយន្តនោះ បើករត់លឿនពេក។

អ្នកឃើញហេតុការណ៍បានបន្តទៀតថាបាន ឃើញម៉ូតូ (របស់ជរងគ្រោះ )ដែល ត្រូវបានរថយន្តកុងតឺន័របុក កល់ជាប់នោះ យកទៅផ្លុងចោលនៅ ម្ដុំស្តុបឱកាសខ្ញុំ បើគិតពីកន្លែងកើតហេតុប្រហែលជាជិត ៥ គីឡូ ឯណោះ ។

សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាយប់ម៉ោង២ រំលងអធ្រាតឈានចូលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ នេះ នៅតាមបណ្ដោយផ្លូវ ក្នំពេញហាន់ណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មិ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈនៅកន្លែងកើតហេតុ អ្នកជិះម៉ូតូ២នាក់របួសស្រាល និងម្នាក់បានស្លាប់បាត់បង់ជីវិតនៅ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះសាកសួរនិងប្រមូលព័ត៌មាននិងព្យាយាមទំនាក់ទំនងរកសាច់ញាតិក្រុមគ្រួសារផងដែរ ។ រីឯ

រថយន្តកុងតឺន័រសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បានបើកគេចខ្លួនបាត់ហើយ ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ចំពោះម៉ូតូសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំជំនាញធ្វើការបន្ត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS