ព័ត៌មានជាតិ

រន្ធត់ណាស់ទាំងព្រឹក! រថយន្ត ៣គ្រឿង បុករះគ្នាលាន់ដូចរន្ទះលើផ្លូវជាតិលេខ១ ខ្ទាតរប៉ាត់រប៉ាយ ស្លាប់មនុស្សប្រុស២នាក់ យ៉ាងរន្ធត់ គាបជាប់ក្នុងឡាន ៣នាក់ទៀតរបួសធ្ងន់!!

28-Oct-2024 680 views

ខេត្តកណ្តាល ៖ ពិតជារន្ធត់ណាស់ទាំងព្រឹកព្រលឹម ខណៈរថយន្តចំនួន ៣គ្រឿង បានបុករះគ្នាលាន់ដូចរន្ទះលើផ្លូវជាតិលេខ១ ខ្ទាតរប៉ាត់រប៉ាយ បណ្តាលឲ្យស្លាប់មនុស្សប្រុស២នាក់ យ៉ាងរន្ធត់ គាបជាប់ក្នុងឡានត្រូវបានសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយគាស់ទាញយកចេញ ២នាក់ទៀតរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុច ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៤៨-៤៩ក្នុងភូមិពោមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមរបាយការណ៍បឋម ពីសមត្ថកិច្ចដែលក្រុមការងារ VITHEY NEWS ទទួលបាន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង រថយន្តម៉ាក FORD RANGER ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា NQPKARIN អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ការសន្និដ្ឋានជាជនបរទេស នឹងអ្នករួមដំណើរមានគ្នា០៤នាក់ បើកបរក្នុងទិសដៅអ្នកលឿង ភ្នំពេញ ពេលមកដល់ចំណុចកើតហេតុក៏បានជ្រុលបុកជាមួយរថយន្តមួយគ្រឿងទៀត ជាប្រភេទរថយន្តក្រុងដឹកអ្នកដំណើរ ម៉ាក ហ៊ីយ៉ានដាយ ពណ៌ក្រហមស ពាក់ស្លាកលេខ ភ្នំពេញ 3C-6596 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅផ្ទុយ ភ្នំពេញ អ្នកលឿង បុករួចរថយន្តម៉ាកFORD ក៏បានរេចង្កូតត្រឡប់ក្រោយ ក៏ត្រូវរថយន្ត០១គ្រឿងទៀត ម៉ាកHIGIANDER ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2AS-4195 បើកបរដោយឈ្មោះផន កល្យាន ភេទប្រុសអាយុ៤៦ឆ្នាំ មានទីលំនៅភូមិត្រពាំងឆ្លូញ ឃុំញស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលកំពង់បើកបរក្នុងទិសដៅស្របអ្នកលឿង ភ្នំពេញ បណ្តាលអោយអ្នកបើកបររថយន្តFORD នឹងអ្នករួមដំណើរស្លាប់ចំនួន០២នាក់ និងរបួសចំនួន០២នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅភ្នំពេញ។ ចំនែកអ្នកបើកបររថយន្តHIGHIANDER រងរបួសស្រាល រឺឯអ្នកបើកបររថយន្តក្រុងមិនស្គាល់អត្តសញ្ញាណគេចបាត់ពីកន្លែងកើតហេតុមុនសមត្តកិច្ចទៅដល់។

ពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វើការជួយសម្រួលចរាចរណ៍នៅទីតាំងកើតហេតុ និងធ្វើការវាស់វែង យករថយន្តទាំង៣គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS