រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់ទូរស័ព្ទតាមផ្លូវសាធារណៈ ។ នេះបើយោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង២០:០០នាទីយប់ ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទតាមផ្លូវសាធារណៈ។
វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូម៉ាកហុងដា, រថយន្តចំនួន០១គ្រឿង, សម្ភារមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS