រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះរោងចក្រកាត់ដេ ជីងយូ និង ឃ្លាំង ស្តុបកាតុង ជិនយូ ហ្វេង ភែកឃីង ខាថិន ,ឯក មួយកន្លែងយ៉ាងសន្ធោសន្ធៅ លេបត្របាក់អស់ស្ទើរទាំងស្រុង ខណៈកងកម្លាំងបានចេញប្រតិបត្តិការតាំងពីយប់មិញ រហូតដល់វេលាម៉ោង ១១ព្រឹកនេះ ទើបរលត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប ២០៦ឡាន ។
សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ០០និង១០នាទីអធ្រាត្រ ថ្ងៃ ទី២៥ខែតុលា ឆ្នាំ២០២៤ មានករណីអគ្គីភ័យមួយ កន្លែងកើតឡើងនៅចំណុចរោងចក្រ ជិន យូ ហ្វេង ភែកឃីង ខាថិន ឯ.ក ផលិតក្រដាសកាតុង ផ្លូវបេង តុង ភូមិស្រែជំរៅ សង្កាត់ចោមចៅទី០២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទីតាំងនេះ មានអ្នកគ្រប់គ្រងឈ្មោះ YU YUAN FENG ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន ខណៈមូលហេតុសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅបន្ទប់ជាន់ឡៅតឿ នៃរោងចក្រផលិតក្រដាសកាតុង ឆេះទីតាំងប្រភេទដែកប្រក់សង្ក័សី ទំហំ៤០ម៉ែត្រX៨៦ម៉ែត្រ ឆេះរោងចក្រក្រដាសកាតុង ទំហំ(៤០ម៉ែត្រ×៨៦ម៉ែត្រ) ចំនួន ០១រោងចក្រ រួមទាំងសម្ភារៈអស់ទាំងស្រុង នឹងបានឆេះរាលដាលដល់រោងចក្រកាត់ដេរទំហំ(៤០ម៉ែត្រx៨៦ម៉ែត្រ) ចំនួន ០១រោងចក្រ ខូចខាតអស់ប្រហែល ៤០ភាគរយ និងសម្ភារៈខូចខាតអស់៧០ភាគរយ ។
ក្នុងហេតុការណ៍នេះ គេឃើញ មានទាំងលោកអភិបាលខណ្ឌពោធិ៍សែនជ័យ កងរាជអាវុធហត្ថ នគរបាល កងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ កម្លាំង ការិយាល័យនគរបាលបង្កានិងពន្លត់អគ្គិភ័យស្នងការរាជធានីភ្នំពេញ និងស្ថាប័នពន្លត់អគ្គិភ័យជាច្រើនទៀត ជាមួយអាជ្ញាធរមូលដ្ឋាន បានចេញប្រតិបត្តិការពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីបាញ់ពន្លត់ ។
តួយ៉ាងក្នុងរវ្វង់ប្រតិបត្តិការនេះ រថយន្តការិយាល័យនគរបាលបង្កានិងពន្លត់អគ្គិភ័យស្នងការរាជធានីភ្នំពេញចំនួន ២១គ្រឿង បានចុះមកអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ចំនួន ១៨០ឡាន ស្មើរនឹង ៧២០ម៉ែត្រគូប និងមានរថយន្តជំនួយពីខាង រថយន្តកងពលតូចង៧០ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៤ឡាន ស្មើរនឹង ៩៦ម៉ែត្រគូប រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប រហូតរលត់ទៅវិញ នៅម៉ោង ១១ព្រឹក នាថ្ងៃខែ ឆ្នាំដដែល និងបណ្តាលឲ្យមន្ត្រីជំនាញអគ្គីភ័យម្នាក់ របួសជើងផងដែរ ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS