រាជធានីភ្នំពេញ ៖ នារីម្នាក់ បានសូមណូមពរឲ្យ VITHEY NEWS ជួយផ្សាយ ក្រោយម៉ូតូរបស់គាត់ ត្រូវបានក្រុមចោរជិះកង់បីឥណ្ឌាមួយគ្រឿង មានគ្នា ០៣នាក់ មកធ្វើសកម្មភាពលួច យកទៅបាត់ទៅបាត់ស្រមោល អស់រយៈពេល៣ថ្ងៃហើយ និងដើម្បីឲ្យប្រជាពលរដ្ឋដែលបានឃើញព័ត៌មាននេះ បើឃើញម៉ូតូរបស់គាត់ ដូចក្នុងរូបថតនេះ សូមជួយទាក់ទងមកគាត់ផង ហើយពិសេសនោះ គឺសូមប្រយត្ន័ ព្រោះចោរឥឡូវល្បិចសាហាវណាស់ ជិះសុទ្ធកង់បីដឹកគ្នាដើរលួចតែម្តង ។
ក្នុងនោះយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ រដ្ឋ អារីយ៉ា អាយុ ២៤ឆ្នាំ ភេទស្រី រស់នៅផ្ទះលេខ១៣X ផ្លូវ២៤៥ ក្រុម៤៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលប្រកបរបរជាបុគ្គលិក សណ្ឋាគារ បានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោង ៧យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ គាត់បានជិះម៉ូតូយកមកចតទុកខាងមុខផ្ទះ រួចដើរចូលទៅខាងក្នុងផ្ទះ ។ លុះបានកន្លះម៉ោង ស្រាប់តែមានអ្នកជិតខាង បានមកទោះទ្វារហៅគាត់ ឲ្យយកម៉ូតូចូលផ្ទះប្រយត្ន័បាត់ ព្រោះមានជនសង្ស័យជិះក្រវែលច្រើនដងហើយ ស្រាប់តែចេញមក បាត់ម៉ូតូរបស់គាត់ ម៉ាកស៊ុយសាគីនិច ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HQ-3011 តែម្តង។ភ្លាមនោះ ពួកគាត់ក៏បានសុំកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅផ្ទះអ្នកជិតខាងមើល ក៏ឃើញជនសង្ស័យ៣នាក់ មិនស្គាល់អត្តសញ្ញាណ ជិះកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស បានដឹកគ្នាមកលួចយកម៉ូតូរបស់គាត់ និងប្រញាប់ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលសង្កាត់ ទឹកល្អក់ទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវចាប់ក្រុមចោរខាងលើនេះ ហើយបងប្អូនបានឃើញម៉ូតូជនរងគ្រោះដូចក្នុងរូបភាពនេះ សូមជួយទាក់ទងទៅជនរងគ្រោះផង តាមរយៈលេខ 086 266621 / 081 471303 ខណៈគិតរហូតមកទល់ថ្ងៃនេះ ៣ថ្ងៃមកហើយ មិនទាន់ទទួលបានតម្រុយណាមួយនោះទេ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS