ព័ត៌មានជាតិ

ស៊ូឡើងបងប្រុស! ជំពាក់បំណុលគេ ធ្វើការហត់កាយ ហត់ទាំងចិត្ត បានលុយមកចាយក៏មិនគ្រាន់ សងគេក៏មិនគ្រប់ គ្រួសារក៏មិនយល់ពីគ្នា គិតអីលែងចេញផឹកអស់៤កំប៉ុង រកលោតទឹកសម្លាប់ខ្លួន

25-Oct-2024 290 views

រាជធានីភ្នំពេញ ៖ ​បុរសម្នាក់ មានវិបត្តិគ្រួសារ ជំពាក់បំណុលគេ ធ្វើការហត់កាយ ហត់ទាំងចិត្ត បានលុយមកចាយក៏មិនគ្រាន់ សងគេក៏មិនគ្រប់ សម្ពាធគ្រួសារក៏ចេះតែមិនយល់ពីគ្នា គិតអីលែងចេញ ផឹកអស់៤កំប៉ុង រួចជិះម៉ូតូមកលើស្ពានជ្រោយចង្វារ ដោះស្បែកជើង ដាក់ទូរសព្ទនៅលើស្បែកជើង រួចរៀបនឹងហក់ទឹកសម្លាប់ខ្លួនទៅហើយ តែបានបងប្អូនអ្នករត់កង់បី និងប្រជាពលរដ្ឋ ស្ទុះទៅចាប់អោបជាប់ ចាប់ទាញមកវិញបាន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ រំលងអាធ្រាត្រថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ នៅលើស្ពានជ្រោយចង្វារ ​ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមសម្តីរបស់បងប្រុសបានរៀបរាប់ ទាំងអួលដើមកថា គាត់មានប្រពន្ធ និងមានកូនមួយក្នុងបន្ទុក មុនពេលកើតហេតុ គាត់ពិបាកចិត្តណាស់ បានផឹកស្រាអស់ចំនួន ៤កំប៉ុង តេទូរសព្ទទៅប្រាប់ប្រពន្ធថា ឯងអញទៅហើយ ប្រពន្ធក៏ថាទៅណាទៅៗៗ ហាក់មិនយល់ពីគាត់ទៀត ទាំងដែលគាត់ស្មុកស្មាញ មានវិបត្តិគ្រួសារ ជាប់បំណុលជំពាក់គេ ធ្វើការហត់កាយ ហត់ទាំងចិត្ត បានលុយមកចាយក៏មិនគ្រាន់ សងគេក៏មិនគ្រប់ សម្ពាធគ្រួសារក៏ចេះតែមិនយល់ពីគ្នា គិតអីលែងចេញ ក៏ជិះម៉ូតូមកលើស្ពានជ្រោយចង្វារ ដោះស្បែកជើង ដាក់ទូរសព្ទនៅលើស្បែកជើង រួចរៀបនឹងហក់ទឹកសម្លាប់ខ្លួនទៅហើយ តែបានបងប្អូនអ្នករត់កង់បី និងប្រជាពលរដ្ឋ ស្ទុះទៅចាប់អោបជាប់ ចាប់ទាញមកវិញបាន ។

បងប្រុសបានបន្តថា គាត់ធ្លាប់តែមើលព័ត៌មាន ឃើញគេបញ្ចប់ជីវិត ធ្លាប់តែមើលព័ត៌មានគេ ពេលនេះដល់វេនខ្លួនឯងទើបគាត់ដឹងថា បញ្ហាផ្លូវចិត្តវាបែបណា បើគ្មានអ្នកជួយទាន់ យើងប្រាកដជាស្លាប់ ហើយក្រោយពីក្រុមការងារនិយាយលួងលោម ណែនាំគាត់រួច គាត់ក៏នឹកឃើញកូន និងបានប្រាប់ទៅកូនថា បន្តិចទៀតប៉ាទៅវិញហើយកូន រួចឡើងជិះម៉ូតូទាំងក្តីសង្ឃឹម ពាក់មួកការពារបន្តដំណើរទៅផ្ទះវិញ ។

ព័ត៌មាននេះ ក៏ជាសារមួយ ណែនាំ ដាស់តឿន ក្រើនរំលឹក ដល់អ្នកដែលកំពុងជួបការលំបាក កំពុងមានបញ្ហាផ្លូវចិត្ត ទាំងអស់ ដែលកំពុងឃើញព័ត)មាននេះ កុំសើចយំជីវិតអ្នកណា ហើយកុំរើសយកសេចក្តីស្លាប់បញ្ចប់ជីវិត ជីវិតពិតរបស់មនុស្សម្នាក់ៗ មិនមែនជារឿងងាយស្រួលទេ ចូលសម្លឹងមើលអ្នកផ្សេងទៀត គ្រប់គ្នាក៏មានការលំបាករៀងខ្លួន ដើម្បីគ្រួសារអ្នកខ្លះខំទាំងសុខភាពមិនអំណោយផល មិនសូវមានអ្នកអោយតម្លៃ ស៊ូទ្រាំនឹងសម្ពាធ និងការលំបាកយ៉ាងខ្លាំង ត្រឹមអាហារបីពេល អ្នកបាក់ទឹកចិត្តមើលវីដេអូនេះហើយប្រាប់ខ្លួនឯងថា មិនមែនមានតែយើងទេដែលលំបាក អ្នកផ្សេងទៀតគេក៏លំបាកដូចគ្នា គ្រាន់តែយើងមិនដឹង ស៊ូបន្ត កុំចាញ់ត្រឹមនេះ ហើយញញឹមអោយខ្លួនឯង៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS