រាជធានីភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់ ជិះម៉ូតូធូដេមួយគ្រឿង មានផ្កា១ទង ឡើងមកលើស្ពានជ្រោយចង្វារ រួចឈប់ម៉ូតូ ទុកផ្កាកុលាបពណ៌ផ្កាឈូក តំណាងឲ្យសេចក្ដីស្រឡាញ់ និងការអាណិតអាសូរនៅលើស្ពាន រួចលោតទម្លាក់ខ្លួន ផ្អើលសមត្ថកិច្ចនិងបងប្អូនអ្នកនេសាទ ជួយស្រង់សង្គ្រោះទាន់ពេល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីស្រស់ស្អាតម្នាក់ មិនដឹងមានវិបត្តិអ្វីនោះទេ តែសង្ស័យមានវិបត្តិរឿងស្នេហ៍ បានជិះម៉ូតូម៉ាកធូដេមួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ បាត់ដំបង 1X-4794 ជិះឡើងមកលើស្ពានជ្រោយចង្វារ លុះដល់ចំណុចកើតហេតុ ក៏បានឈប់ម៉ូតូ និងទុក ផ្កាកុលាបពណ៌ផ្កាឈូក តំណាងឲ្យសេចក្ដីស្រឡាញ់ និងការអាណិតអាសូរនៅលើស្ពាន រួចលោតទម្លាក់ខ្លួន ផ្អើលសមត្ថកិច្ចនិងបងប្អូនអ្នកនេសាទ ជួយស្រង់សង្គ្រោះទាន់ពេល នេះសំណាងហើយដែលជីវិតមិនទាន់អស់ នៅរស់ ចុះបើស្លាប់វិញ តើចិត្តឪពុកម្តាយ សាច់ញាតិបងប្អូនខូចចិត្តប៉ុណ្ណា សូមអ្នកដែលមានបញ្ហាផ្លូវចិត្ត ត្រូវរៀនញញឹមឲ្យខ្លួនឯង ស្រលាញ់ខ្លួនឯងបានអោយច្រើន ហើយកុំរើសយកផ្លូវបញ្ចប់ជីវិតអី ជីវិតអាចចប់ តែបញ្ហាមិនចប់ទេ ធ្លាក់ទៅលើអ្នកនៅរស់ រងទុក្ខឈឺចាប់បន្ត ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS