ព័ត៌មានជាតិ

កូនចង្រៃ! ធ្លាប់ជាប់គុក២ឆ្នាំមិនរាង វាយធ្វើបាបម្តាយញឹកញាប់មិនប្តឹងអាណិតកូន លើកនេះយកកាំបិតបុ័ងតោ រកកាប់ម្តាយ រត់ពេញភូមិ!

25-Oct-2024 205 views

ខេត្តកណ្តាល​៖ ជនសង្ស័យជាកូនបង្កើត ត្រូវបានម្តាយប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណី គំរាមកំហែងថានឹងសម្លាប់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០ នាទី ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៤ នៅចំណុចភូមិ ស្វាយជួរ ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ គួយ វ៉ាន់ ភេទ ស្រី អាយុ ៤៦ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ ស្វាយជួរ ឃុំ កោះខែល ស្រុក ស្អាង ខេត្ត កណ្តាល។(ត្រូវជាម្ដាយបង្កើត)។ ចំណែកជនសង្ស័យមានឈ្មោះ យន់ គឹមស៊ឹង ហៅតើកភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ស្វាយជួរ ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្ដាល។(ត្រូវជាកូនបង្កើត)ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល ០២ ឆ្នាំ បទរក្សាទុកគ្រឿងញៀនដើម្បីប្រើប្រាស់។

ក្នុងនោះ វត្ថុតាងចាប់យក កាំបិតបុ័ងចំនួន០១ដើមផ្លែដែកដងឈើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមកជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងហើយធ្លាប់ប្រើអំពើហិង្សាមកលើជនរងគ្រោះជាម្តាយ ជាញឹកញាប់តែជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងទេ។ លុះដល់ថ្ងៃកើតហេតុ ម្តាយកំពុងរៀបចំផ្ទះ ស្រាប់តែពេលនោះជនបានសង្ស័យជាកូន បានស្រែកឡូឡានិងបានយកកាំបិតបុ័ងតោស្រែកគំរាមកំហែងរកកាប់សម្លាប់ម្តាយ ដោយមានការភ័យខ្លាច ម្តាយបានរត់ទៅផ្ទះលោកមេភូមិឲ្យជួយ រួចបានតេទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះខែល ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកកាំបិតបុ័ងស្រែកគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS