ព័ត៌មានជាតិ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តកីឡាករអុំទូក ដែលកំពុងវឹកហាត់ ត្រៀមចូលរួមពិធីខាងមុខ

24-Oct-2024 214 views

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងសហការី បាននាំយកអំណោយរបស់រដ្ឋបាលខេត្តតាកែវ ជូនដល់បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៣១ ឯកឧត្តមបានបន្តចុះសួរសុខទុក្ខ និងលើកទឹកចិត្តកីឡាករអុំទូក ដែលកំពុងវឹកហាត់ ត្រៀមចូលរួមពិធីប្រណាំងទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្នាក់ខេត្ត ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS