ព័ត៌មានជាតិ

ពងគ្រួចកំពុងល្បី ស្រាប់តែមានបណ្តឹងមកមន្ត្រីជំនាញថាមានការលក់ពងក្រួច ដាក់សារធាតុគីមី និងជាពងជ័រ សមត្ថកិច្ចជំនាញចុះទៅពិនិត្យ!

24-Oct-2024 328 views

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ សហការ ជាមួយលោកអនុប្រធានផ្សារចាក់អង្រែ បានចុះត្រួតពិនិត្យ កន្លែងលក់ ពងមាន់ ពងទា ពងក្រួច មួយកន្លែង ដែលបានដាក់ពាក្យបណ្តឹងមក អគ្គនាយកដ្ឋាន ក.ប.ប. តាមរយៈគេហទំព័រហ្វេសបុក ថាមានការចរាចរលក់ ពងមាន់ ពងទា ពងក្រួច ដែលដាក់សារធាតុគីមី និងជាពងជ័រផងដែរ។

ក្នុងនោះ តាមលទ្ធផលនៃការត្រួតពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានពិនិត្យ និងសន្និដ្ធាន និងពិនិត្យឃើញថា មិនមានពងមាន់ ពងទា ដែលដាក់សារធាតុគីមី រឺ ពងមាន់ធ្វើពីផ្លាស្ទិច ជ័រ ដូចពាក្យ ចចាមអារាម្យនោះទេ។

យ៉ាងណាមិញរសៀលថ្ងៃដដែលនា មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្រ្តីអាជ្ញាធរមូលដ្ឋាន ចុះធ្វើការត្រួតពិនិត្យជាក់ស្តែង លើផលិតផលពោះគោ ក្រពះគោ ក្រពះត្រី ដែលស្តុកទុក ធ្វើការកែច្នៃ សម្អាត និងវេចខ្ចប់ សម្រាប់លក់ចែកចាយ តាមទីផ្សារក្នុង និងក្រៅស្រុកចំនួន១ទីតាំង។ ជាលទ្ធផល មន្ត្រីជំនាញបញ្ជាក់ថា ផលិតផល ពុំទាន់អនុលោមភាពផ្នែកបទដ្ឋានបច្ចេកទេស និងបានដកយកសំណាកគំរូចំនួន ៨សំណាកគំរូ បញ្ជូនមកមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការវិភាគលម្អិតបន្ត។

ជាមួយគ្នានេះដែរ មន្ត្រីយើងបានធ្វើការណែនាំដល់ម្ចាស់ទីតាំង អំពីច្បាប់ និងបទប្បញ្ញតិបច្ចេកទេសនានា ធ្វើយ៉ាងណារៀបចំកន្លែងផលិតផឱ្យមានអនាម័យស្អាតល្អ និងបានអញ្ជើញម្ចាស់ទីតាំងមកបំភ្លឺបន្ថែមនៅសាខា ក.ប.ប. រាជធានីភ្នំពេញ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS