ព័ត៌មានជាតិ

លិចទូកកាណូត បាត់ខ្លួនក្មេងប្រុសម្នាក់ សមត្ថកិច្ចស្វែងរកជាង១៦ម៉ោង តាំងពីក្បាលព្រលប់ រហូតដល់ថ្ងៃត្រង់ ទើបរកឃើញសាកសព!

24-Oct-2024 187 views

ខេត្តកំពង់ធំ ៖ ក្មេងប្រុសម្នាក់ បានលង់ទឹកលិចបាត់ខ្លួន ក្នុងករណីលិចទូកកាណូត អស់រយៈពេលជាច្រើនម៉ោង ផ្អើមទាំងប្រជាពលរដ្ឋ​ និងសមត្ថកិច្ចជាច្រើននាក់​ចុះមកជួយតាមរក រហូតប្រើពេលជាង១៦ម៉ោង តាំងពីក្បាលព្រលប់ រហូតដល់ភ្លឺៗថ្ងៃត្រង់ ទើបរកឃើញសាកសព ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២៤ វេលាម៉ោង ១៨ និង២០ នាទី មានករណី លិចកាណូត ០១ គ្រឿងត្រង់ចំណុច ត្រពាំងរាំង តំបន់ផ្ទះជៀល ក្នុង ឃុំសាន់គ ស្រុកកំពង់ស្វាយ បណ្តាលឲ្យបាត់មនុស្សម្នាក់ ។

ភ្លាមៗនោះ បន្ទាប់ពីទទួលព័ត៌មានខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ហេង សុផល

ស្នងការនគរបាលខេត្ត កម្លាំងអធិដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដឹកនាំដោយលោកវរសេនីយ៍ទោ កែ កញ្ចនា

អធិការនគរបាលស្រុក បានចេញអន្តរាគមន៍ ដល់ទីកន្លែងកើតហេតុ ដើម្បីជួយស្វែងរកក្មេងប្រុស ដែលបានបាត់ខ្លួន

ក្នុងហេតុការណ៍ ខាងលើ ។

លុះដល់វេលាម៉ោង ១១ និង ១០ នាទី ថ្ងៃទី ២៣ ខែ-ឆ្នាំដដែល កម្លាំងសមត្ថកិច្ច បានរកឃើញ សពក្មេងប្រុស

ដែលបាត់ខ្លួន ព្រមទាំងប្រគល់ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ទំនៀមទម្លាប់ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS