ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ មានស្នាមសាក់ពីខ្នងដល់ដៃ ត្រូវគេសម្លាប់កន្លែងផ្សេង យកមកចោលក្នុងចំការដំឡូងមី

24-Oct-2024 252 views

ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ បានប្រញាប់រាយការណ៍ទៅកាន់សមត្ថកិច្ច ខណៈប្រទះឃើញសពបុរសម្នាក់ ក្នុងចំការដំឡូងមី ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ​ក្នុងភូមិ​ពន្លាក ឃុំ​ចុង​ជា​ច ស្រុក​តំបែរ ខេត្តត្បូងឃ្មុំ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញមានទាំងប៉ុស្តិ៍ មានទាំងព្រហ្មទណ្ឌស្រុកនិងខេត្ត និងជំនាញកោសល្យវិច័យខេត្ត បានចុះទៅធ្វើការហ៊ុំព័ទ្ធខ្សែពិនិត្យសាកសពស្រាវជ្រាវយកយកចិត្តទុកដាក់បញ្ជាក់ សពខាងលើ ជាជនជាតិវៀតណាម គ្មានស្លាកស្នាមអ្វីបន្សល់ទុកនៅទីតាំងកើតហេតុនោះទេ ទំនងជាត្រូវគេសម្លាប់កន្លែងផ្សេង រួចយកសពមកចោលនៅចំណុចនេះ ខណៈសពមានតែសម្លៀកបំពាក់ជាប់ខ្លួន និងទូរសព្ទមួយគ្រឿងប៉ុណ្ណោះ ដែលមានសរសេរអក្សរវៀតណាម សពមានកម្ពស់ ១,៧០cm និងមានស្នាមដាក់ពីខ្នងរហូតដល់ដៃ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS