រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់ ដើរឆ្លងផ្លូវ ត្រូវរថយន្ដមិនស្គាល់ម៉ាក បុក ពេញមួយទំហឹងបណ្ដាលឲ្យ ស្លាប់ ភ្លាមៗ រួច រថយន្ដបើក រត់ គេច ខ្លួន បាត់ ពីកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនិងពីសមត្ថកិច្ចមូលដ្ឋានបានដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាកម្មករសំណងម្នាក់ ដើរ ឆ្លង ផ្លូវ ត្រូវ រថយន្ដ មិនស្គាល់ម៉ាក បើក បុក ពេញមួយទំហឹងបណ្ដាលឲ្យ ស្លាប់ ភ្លាមៗ ហើយរថយន្ដ បើក រត់ គេច ខ្លួន បាត់ ពីកន្លែងកើតហេតុភ្លាម។
ក្នុងនោះ បើតាមសម្ដីរបស់ពូជនរងគ្រោះបានអោយដឹងថាក្មួយរបស់គាត់បានជិះម៉ូតូមកជាមួយគាត់ទៅផ្ទះ លុះដល់ចំណុចកើតហេតុ ក្មួយគាត់ក៏បាននិយាយទៀត ពូឈប់ ខ្ញុំឆ្លងផ្លូវវិញ ដោយសារពូផឹកស្រា ខ្ញុំមិនទុកចិត្ត ចុះពីលើម៉ូតូដើរឆ្លងបានបន្តិច បែតជាត្រូវរថយន្តមិនស្គាល់ម៉ាក បុកហើយរត់បាត់ទៅវិញ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង រួច ប្រគល់ សព ជន រងគ្រោះ ឲ្យ សាច់ ញាតិ យកទៅ ធ្វើ បុណ្យ តាម ប្រពៃណី និងបើកការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ដើម្បីតាមចាប់រថយន្តបង្ក មកចូលខ្លួនដោះស្រាយគ្នាតាមច្បាប់ ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS