ព័ត៌មានជាតិ

អ្នកដឹកបញ្ញើអីវ៉ាន់ របស់ក្រុមហ៊ុនវិរៈប៊ុនថាំម្នាក់ ត្រូវរថយន្តបុកស្លាប់យ៉ាងរន្ធត់ ទាំងកណ្ដាលភ្លៀង

24-Oct-2024 315 views

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ជាអ្នកដឹកបញ្ញើអីវ៉ាន់ របស់ក្រុមហ៊ុនវិរៈប៊ុនថាំ ត្រូវបានរថយន្ដ MGស៊េរីទំនើប បុកបណ្ដាលអោយស្លាប់ទាំងកណ្ដាលភ្លៀង។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាវេលាម៉ោង៩យប់ត្រូវនឹងថ្ងៃ ទី ២៣ ខែតុលា ឆ្នាំ ២០២៤ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនិងពីសមត្ថកិច្ចមូលដ្ឋាន បានដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត MG ពាក់ផ្លាកលេខភ្នំពេញ 2BV-5991 តាមបណ្ដោយផ្លូវ ទន្លេ សាប ក្នុងទិសដៅពីត្បូងទៅជើង ពេលមេឃភ្លៀងខ្លាំង ក៏បានបុកគ្នាជាមួយនិងម៉ូតូ Scoopy ពាក់ផ្លាកលេខភ្នំពេញ 1JK-0936 បណ្ដាលឲ្យយុវជនដែលជាអ្នកដឹកបញ្ញើអីវ៉ាន់របស់ក្រុមហ៊ុនវិរៈប៊ុនថាំ ស្លាប់ភ្លាមៗយ៉ាងរន្ធត់ ។ ភ្លាមនោះ សមត្ថកិច្ចក៏បានមកដល់ក៏បានទំនាក់ទំនងរកក្រុមគ្រួសារអោយមកទទួល យកសពយកទៅធ្វើបុណ្យតាមប្រពៃណី សមត្ថកិច្ចបាននាំខ្លួនអ្នកបើករថយន្ដយកទៅប៉ុស្ដិ៍ដើម្បីសួរនាំផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុក នឹងប្រគល់សពអោយគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS