រាជធានីភ្នំពេញ ៖ ទាំងអ្នកសារព័ត៌មាន ទាំងសមត្ថកិច្ចមានការហួសចិត្តខ្លាំងមែនទាំង ខណៈបុរសម្នាក់រួមទាំងកូន បាននាំគ្នាមកប្តឹងសមត្ថកិច្ចថាគាត់ត្រូវបានចោរប្រើល្បិច ធ្វើជាសុំជិះជាមួយ លុះដល់កន្លែងស្ងាត់ដកកាំបិតបុ័ងតោដាក់លើក គំរាមរួចធាក់កូនរបស់គាត់ កប់ក្នុងភក់ ប្លន់យកមកម៉ាកសង់០២២ ទៅបាត់តែម្តង ថែមទាំងនាំសមត្ថកិច្ចទៅចង្អុលបង្ហាញទីតាំងកើតហេតុ រកឃើញកាំបិតទៀត ចុងក្រោយប្រឌិតរឿងឡើងមកសោះ ។
ក្នុងនោះយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសម្នាក់រស់នៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្វធ្វើការអប់រំ និងបានធ្វើការសុំទោសជាសាធារណៈដោយសារនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ដោយប្តឹងថាមានចោរប្លន់វាយគាត់ប្លន់យកម៉ូតូបាត់ ម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០២២ តែការពិតគឺម៉ូតូនោះ គាត់ឲ្យបុរសម្នាក់ស្គាល់គ្នាខ្ចី លុះខ្ចីម៉ូតូគាត់យកទៅយូរពេកក៏ក្លែងសភាពការណ៍ដើម្បីឲ្យសមត្ថកិច្ចប្រឹងជួយរក ប៉ុន្តែលុះល្ងាចថ្ងៃដដែលម៉ូតូនោះត្រូវបានអ្នកខ្ចីយកមកប្រគល់ឲ្យវិញ ដោយសារជិះទៅរកការងារធ្វើហើយគាត់ម្ចាស់ម៉ូតូក៏សុំមកដកពាក្យបណ្តឹងនៅកន្លែងសមត្ថកិច្ចវិញ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS