រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដ ដឹកទំនិញធន់ធំមួយគ្រឿង បានបុកម៉ូតូ HONDA Dream ត្រង់ ចំណុច ផ្លូវ បំបែក ជា បួន បណ្ដាលឲ្យ ស្លាប់បុរសម្នាក់ ភ្លាមៗ សមត្ថកិច្ច ឃាត់ ខ្លួនអ្នកបើករថយន្ដបាន យកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរ ។
ហេតុការណ៍ នេះ បានកើតឡើងតាម បណ្ដោយ ផ្លូវ ភ្នំពេញ ហាណូយ កែង ផ្លូវ ៩២ សង្កាត់ គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង ១០យប់ ថ្ងៃ ទី ២២ ខែ តុលា ឆ្នាំ ២០២៤ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្ដ ដឹកទំនិញធន់ធំមួយគ្រឿងដែលពាក់ ផ្លាក លេខ ភ្នំពេញ 3C-9488 ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ ក៏បានបុកម៉ូតូ HONDA Dream ពាក់ ផ្លាក លេខ កណ្ដាល 1AQ-9005 ត្រង់ ចំណុច ផ្លូវ បំបែក ជា បួន បណ្ដាលឲ្យ ស្លាប់ ភ្លាមៗ ។ ចំណែកអ្នកបើករថយន្ដធន់ធំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន យក ទៅអធិការ ដ្ឋាន នគរបាល ខណ្ឌ សែនសុខ ដើម្បី ធ្វើ ការ សាក សួរ និង បន្ត តាម នីតិវិធី ច្បាប់ ។
ក្រោយកើតហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យក រថយន្ត និង ម៉ូតូ ទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ។ រីឯ សព ជន រងគ្រោះ ប្រគល់ ឲ្យ សាច់ ញាតិ យកទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS