ព័ត៌មានជាតិ

តាក់ស៊ីផ្តាច់ព្រលឹង! ជាន់មិនប្រណី បុកបង្កាន់ដៃស្ពានអាកាស៥មករា ផ្លោងក្រឡាប់ផ្ងារជើង របួសភ្ញៀវជាជនបរទេសម្នាក់បញ្ជូនទៅមន្ទីរពេទ្យ

23-Oct-2024 217 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើក រថយន្ដ Prius មួយគ្រឿង ដឹកនារីជនជាតិបរទេសម្នាក់ ទៅបុក បង្កាន់ ដៃ ស្ពាន អាកាស ៥មករា បណ្ដាលឲ្យ ក្រឡាប់ ផ្ងារ ជើង ម្ខាង និង បណ្ដាលនារី ម្នាក់ ជា ភ្ញៀវ រងរបួស ត្រូវ បញ្ជូន ទៅ មន្ទីរពេទ្យ ។

ហេតុការណ៍ នេះ បានកើតឡើងតាម បណ្ដោយ ផ្លូវ សហព័ន្ធ រុស្ស៊ី សង្កាត់ ផ្សារ ដេប៉ូ ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ វេលាម៉ោង ៥ភ្លឺត្រូវនិង ថ្ងៃ ទី ២៣ ខែ តុលា ឆ្នាំ ២០២៤ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនិងពីសមត្ថកិច្ចមូលដ្ឋានបានដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាអ្នក រត់ តាក់ស៊ី បើករថយន្ដម៉ាក Prius ដែលពាក់ផ្លាក លេខ ភ្នំពេញ 2BU-2703 បានបើក ដឹកនារីជនជាតិបរទរសម្នាក់បើកតាមបណ្ដោយផ្លូវ សហព័ន្ធ រុស្ស៊ី ក្នុងទិសដៅពីកើតមកលិច លុះដល់ចំណុចកើតហេតុ ក៏បានបុក បង្កាន់ ដៃ ស្ពាន អាកាស ៥មករា បណ្ដាលឲ្យ ក្រឡាប់ ផ្ងារ ជើង ម្ខាង និង បណ្ដាលនារី ម្នាក់ ជា ភ្ញៀវ រងរបួស ត្រូវ បញ្ជូន ទៅ មន្ទីរពេទ្យ ។

ក្រោយ កើត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យក រថយន្តទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS