ព័ត៌មានជាតិ

រយ៉ែរថយន្តថយក្រោយ បុកទម្លុះចូលហាងលក់សម្លៀកបំពាក់ ZONO ខ្ទេចម៉ត់

19-Oct-2024 382 views

រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ រយ៉ែរថយន្តថយក្រោយ ជ្រុលហ្គែរទៅបុកចូលហាងលក់សំលៀកបំពាក់​បណ្ដាលឲ្យខូចខាតកញ្ចក់ សម្ភារៈ និងខោអាវមួយចំនួនក្នុងហាង សំណាងគ្មាននរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី១៨ខែតុលាឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវ៤៦០កែង១៦៣ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា គេបានឃើញបុរសម្នាក់ មានវ័យចំណាស់ទៅហើយ បានបើករថយន្តមួយគ្រឿងម៉ាក Camary បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាក ភ្នំពេញ 2AC-3135 បានដាក់លេខថយក្រោយ សង្ស័យច្រលំហ្គែរស្មានថាជាហ្វ្រាំង ថយជ្រុលមួយទំហឹងបុកថូផ្កា រួចរថយន្តមិនទាន់អស់ល្បឿនបានរេទៅបុកចូលហាងលក់ សម្លៀកបំពាក់យីហោZONO បណ្ដាលឲ្យខូចខាតសម្ភារៈក្នុងហាងនឹងកញ្ចក់ជាច្រើនផ្ទាំង សំណាងគ្មាននរណាម្នាក់រងរបូស ។

ក្រោយពេលកើតម្ចាស់រថយន្តព្រមទទួលខុសត្រូវ សងសំណងថ្លៃខូចខាតសម្ភារៈក្នុងហាង ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS