រាជធានីភ្នំពេញ ៖ ជនជាតិកូរ៉េម្នាក់ បើករថយន្តឆ្លងផ្លូវបំបែកជាបួន ខ្វះប្រុងប្រយ័ត្នជ្រុលបុក រថយន្តរបស់ជនជាតិចិន ពេញទំហឹង បណ្តាលអោយក្រឡាប់ផ្ងារជើង ផ្អើលសមត្ថកិច្ចនិងពលរដ្ឋទាំងព្រឹក ។
គ្រោះថ្នាក់ចរាចរណ៍នេះដែរបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង ៤០នាទីព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ក្បែរគល់ស្ពានហង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសន្តិសុខក្បែរគល់ស្ពានហង្សបានប្រាប់អោយដឹងថា គេឃើញមានបុរសជានជនជាតិកូរ៉េម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក JAC ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO- 5201 បើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវ សុភមង្គល ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន រថយន្តខាងលើបានឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តមួយគ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0082 ចំទ្វារខាងស្តាំពេញទំហឹង បើកដោយជនជាតិចិន ក្នុងទិសដៅពីជើងទៅត្បូង បណ្តាលអោយរេចង្កូតទៅបុកក្បាលនាគពុះចែកផ្លូវ វៀចចេញពីជួរ រីឯរថយន្តក្រឡាប់ រងការខូចខាតស្ទើរទាំងស្រុង ។
ក្រោយពេលកើតហេតុ ដោយតំណាងភាគីទាំងសងខាង ជជែកយកឈ្នះរៀងខ្លួន សមត្ថកិច្ចសម្រេចទាក់ទងទៅកាន់ជំនាញចរាចរណ៍ផ្លូវគោក ដើម្បីមកស្ទូចយករថយន្តទាំង០២គ្រឿង ទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS