ព័ត៌មានជាតិ

សពកូនរបស់ចំណុះទូកង « ស្រីសរភារុណតេជោសែនជ័យ » ដែលលង់ទឹកស្លាប់២នាក់បងប្អូន រកឃើញហើយ!!!!

19-Oct-2024 262 views

ខេត្តកំពង់ចាម៖ កាលពីព្រឹកមិញ យើងបានផ្សាយម្តងហើយ ករណីឪពុកជាចំណុះទូកង « ស្រីសរភារុណតេជោសែនជ័យ » កំពុងប្រកួត កូនលង់ទឹកស្លាប់ទាំង២នាក់បងប្អូន.. សពឃើញសពម្នាក់ហើយ នៅម្នាក់ទៀតមិនដឹងអណ្តែតដល់ណាទេ...។លុះគិតរហូតមកទល់ម៉ោង ៥ និង១៤នាទីល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ សាកសពក្មេងប្រុសរងគ្រោះជាបង បានរកឃើញហើយ ដោយបានអណ្តែតផុសឡើង ខណៈឪពុកទើបតែបូជាសពជនរងគ្រោះជាប្អូនរួចតែប៉ុណ្ណោះ ទាំងដែលជីវភាពរបស់គាត់ក៏ខ្វះខាត ។

សូមរំលឹកថា ជារឿងមួយដ៍សែនស្លុតចិត្ត និងស្ទើរតែមិនអាចទទួលយកបាន ខណៈឪពុកជាចំណុះទូកង « ស្រីសរភារុណតេជោសែនជ័យ » កំពុងប្រកួត បែរជាកូននៅផ្ទះ លង់ទឹកស្លាប់ទាំង០២នាក់បងប្អូន ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅឃុំ ខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

សពទាំង២នាក់បងប្អូន ប្អូនមានអាយុ៤ឆ្នាំ បងមានអាយុ ៥ឆ្នាំ ដំបូងឡើយរកឃើញប្អូនតែប៉ុណ្ណោះ ចំណែកសពបងរកមិនឃើញ លុះមកទល់ម៉ោង ៥ និង១៤នាទីល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ សាកសពក្មេងប្រុសរងគ្រោះជាបង បានរកឃើញហើយ ដោយបានអណ្តែតផុសឡើង ។ សូមចូលរួមរំលែកទុក្ខផង ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS