ព័ត៌មានជាតិ

រថយន្តព្រូសមួយគ្រឿង បុករះរថយន្តគេចតស្ងៀមខ្ទាតផ្លោងខ្ទេច រួចបើករត់ ត្រូវសមត្ថកិច្ចចាប់បបានមកវិញទាំងព្រឹក

19-Oct-2024 251 views

រាជធានីភ្នំពេញ ៖ រថយន្តព្រូសមួយគ្រឿង មិនដឹងថាអ្នកបើក បើកក្នុងស្ថានភាពបែបណានោះទេ បានបុករះបង្គោលដែក ខឿនឥដ្ឋ រួចបុករថយន្តព្រូសមួយគ្រឿងទៀតដែលចតស្ងៀមនៅខាងមុខផ្ទះប្រជាពលរដ្ឋ ខ្ទាតផ្លោង ខ្ទេច រួចបើករថយន្តរត់គេចខ្លួន ទាំងបើកកង់ខាងស្តាំ ផ្នែកខាងមុខ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញតាមឃាត់បានមកវិញ នៅផ្លូវ៣៧១ ខាងត្បូងស្តុបពេទ្យបញ្ញាស័ក ប្រហែល៣០០ម៉ែត្រ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ។

ហេតុការណ៍នេះបានកើតឡើងខ្ទង់ម៉ោងជិត ៦ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុច២៧១ មុខមន្ទីរពេទ្យខ្មែរមិត្តភាពសូវៀត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ក៏ដូចជាកាមេរ៉ាសុវត្ថិភាពបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាកព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BR-8606 ពីស្ពានអាកាសស្ទឹងមានជ័យ ឆ្ពោះមកក្បាលថ្នល់ បានបើកក្នុងល្បឿនលឿន មិនដឹងថាអ្នកបើក បើកក្នុងស្ថានភាពបែបណានោះទេ បានបុករះបង្គោលដែក ខឿនឥដ្ឋ រួចបុករថយន្តព្រូសមួយគ្រឿងទៀតដែលចតស្ងៀមនៅខាងមុខផ្ទះប្រជាពលរដ្ឋ ខ្ទាតផ្លោង ខ្ទេច រួចបើករថយន្តរត់គេចខ្លួន ទាំងបើកកង់ខាងស្តាំ ផ្នែកខាងមុខ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញតាមឃាត់បានមកវិញ នៅផ្លូវ៣៧១ ខាងត្បូងស្តុបពេទ្យបញ្ញាស័ក ប្រហែល៣០០ម៉ែត្រ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ តែម្តង។ សំណាងក្នុងហេតុការណ៍នេះគ្មាននរណាម្នាក់ រងរបួសនោះទេ។

ពេលនេះចំពោះវត្ថុតាងទាំង២គ្រឿងខាងលើ ត្រូវបាននគរបាលចរាចរណ៍ខណ្ឌមានជ័យ ប្រគល់ទៅឲ្យនគរបាលចរាចរណ៍ក្រុងធ្វើការវាស់ យករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS