ព័ត៌មានជាតិ

នារី២នាក់បានអះអាងថា ត្រូវជនជាតិចិនហៅទៅដេក ដេករួចមិនដឹងខឹងរឿងអីទាញពួកគេ ចេញពីបន្ទប់ហើយប្រើហិង្សាវាយទាំងខ្លួនកំពុងអាក្រាតកាយ​ ដោយមិនដឹងមូលហេតុ

19-Oct-2024 396 views

រាជធានីភ្នំពេញ៖ នារី២នាក់បានអះអាងថា មានបុរសជនជាតិចិនម្នាក់ បានហៅគ្នាមកដេកជាមួយ លុះដេករួច ហើយមិនដឹងខឹងរឿងអី ក៏ទាញពួកគេ ចេញពីបន្ទប់ហើយប្រើហិង្សាវាយទាំងខ្លួនកំពុងអាក្រាតកាយ​ ដោយមិនដឹងមូលហេតុ ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចខុនដូមួយកន្លែង តាមបណ្ដោយផ្លូវ ១០១១ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០២៤ នេះ ។

នារីខាងលើបន្តថា ហើយពេលនោះបងរបស់ជនរងគ្រោះបានមកជួយឃាត់ ក៏ត្រូវបុរសជនជាតិចិននោះ វាយថែមទៀត មិនត្រឹមតែប៉ុណ្ណោះ ជនជាតិចិននោះ បានចាប់បោកទូរសព្ទរបស់ពួកខ្លួនចោលទៀត ហើយចូលទៅក្នុងបន្ទប់បាត់ធ្វើមិនដឹង។ ដោយពួកគាត់កើតទុក្ខមិនសុខចិត្ត ទើបឡើងគ្រុបរបស់អ្នកព័ត៌មាន ក៏ដូចជាសូមឲ្យសមត្ថកិច្ចអន្តរាគមន៍ជួយផង ។

ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានមកដល់កន្លែងកើតហេតុ និងឲ្យអ្នកដែលអះអាងថាខ្លួនជាអ្នករងគ្រោះ ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍សមត្ថកិច្ចដើម្បីឲ្យសមត្ថកិច្ចធ្វើការផងដែរ ៕ រិទ្ធីគីន

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS