ព័ត៌មានជាតិ

បើករថយន្តព្រូស ទៅទិញមីឆា​ បុករះចូលកន្លែងលក់នំបញ្ចុក ខ្ទេចអស់ជាច្រើនរទេះ និង ម៉ូតូ៩គ្រឿង របួសមនុស្ស២នាក់

19-Oct-2024 242 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តព្រូស ទៅទិញមីឆា​ ជ្រុលបើកបុករះចូលកន្លែងលក់នំបញ្ចុក បណ្ដាលរងការខូចខាតអស់ជាច្រើនរទេះ និង ម៉ូតូ៩គ្រឿង បណ្ដាលអោយមានអ្នករងរបួស២នាក់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ ៣៦៩ មុខផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានហើយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្ត ព្រូស ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-0219 ទៅទិញមីឆា រួចហើយក៏ជ្រុលបើកបុករះចូលកន្លែងលក់នំបញ្ចុក បណ្ដាលរងការខូចខាត អស់ជាច្រើនរទេះ និង ម៉ូតូ៩គ្រឿង បណ្ដាលអោយមានអ្នករងរបួស២នាក់ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ។ ភ្លាមនោះសមត្ថកិច្ចក៏បានមកដល់ បាននាំខ្លួនអ្នកបើករថយន្ដ ទៅអធិកានគបាលខណ្ឌច្បាអំពៅដើម្បីសួរនាំ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS