រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិពីប្រជាពលរដ្ឋ ជាច្រើនលើកក្នុងរាជធានីភ្នំពេញ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣៤ នាទី ថ្ងៃ៤ ខែតុលា ឆ្នាំ២០២៤ នៅចំនុចផ្លូវលេខ២៣៣ កែងផ្លូវលេខ១១២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ករណីនេះជនរងគ្រោះមានឈ្មោះ ទិត ច័ន្ទបារមី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិក និង ៥ករណី នៅតាមបណ្តាលខណ្ឌក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដោយជនសង្ស័យចំនួន ៤ នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីបុរសម្នាក់កំពុងឈរនៅចំណុចខាងលើ បានសម្រេច បណ្ដាលអោយដួលរងរបួស ជាក់ស្តែងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រារាជធានីភ្នំពេញ បានធ្វើការឃាត់ ជនបង្ករបានចំនួន២នាក់ ទូរស័ព្ទដៃចំនួន ២គ្រឿង និងម៉ូតូម៉ាក Nex ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ KP-2195 (ម៉ូតូធ្វើសកម្មភាព)។
ជនសង្ស័យទាំង២នាក់រួមមាន ៖
១-ឈ្មោះ ហោ សុវណ្ណ ភេទប្រុស អាយុ ១៦ឆ្នាំ(ជាជនជាតិខ្មែរ) មុខរបរ មិនពិតប្រាដក។
២.ឈ្មោះ ពិសិទ្ធ សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ (ជាជនជាតិខ្មែរ) មុខរបរ មិនពិតប្រាដក។
បច្ចុប្បន្នការិយាល័យនគរបាព្រហ្មទណ្ឌកម្រិតស្រារាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕ មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS