ព័ត៌មានជាតិ

ក្រុមចោរកាប់ប្លន់ម៉ូតូម្នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន ខណៈកាប់ប្លន់ម៉ូតូពីបុរសម្នាក់បានសម្រេច

19-Oct-2024 267 views

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូពីបុរសម្នាក់ដែលកំពុងធ្វើដំណើរ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ​ សហការជាមួយកម្លាំងជំនាញអធិការខណ្ឌឫស្សីកែវ ធ្វើការបង្ក្រាបបាន ។

ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង ៣និង ៣០នាទី ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវឈ្នះឈ្នះ ភូមិកប់ស្រូវលើ​ធំ​ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីប្លន់នេះ មានឈ្មោះ សុខ​ ចាម ភេទប្រុស​ អាយុ២៦ឆ្នាំ មុខរបរ​ លក់ត្រី ដោយករណីនេះ ជនបង្ករមានគ្នា០៤ នាក់ ជិះម៉ូតូ២គ្រឿង​ បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីបុរសម្នាក់ ដែលកំពុងធ្វើដំណើរនៅចំនុចខាងលើ​។ ជាក់ស្តែងខាងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ​សហការជាមួយកម្លាំងជំនាញអធិការខណ្ឌឫស្សីកែវ​និងកម្លាំងជំនាញអធិការខណ្ឌព្រែកព្នៅ​ បានធ្វើការឃាត់ខ្លួន​ ជនបង្កបានម្នាក់ ឈ្មោះ ស្រ៊ុន​សីហា​ ភេទប្រុស អាយុ ១៨ឆ្នាំ(ជាជនជាតិខ្មែរ) មុខរបរមិនពិតប្រាកដ ដកហូតបាន ទូរស័ព្ទដៃចំនួន ១គ្រឿង និងម៉ូតូម៉ាកDream​ c125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KU-7594​ (របស់ជនរងគ្រោះ)

បច្ចុប្បន្នការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបាន​ កសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕ មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS