ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ជាកូន ឲ្យតែខឹងតែងតែគំរាមកំហែង រកកាប់សម្លាប់ឪពុកម្ដាយជាញឹកពាប់ ចុងក្រោយទ្រាំនឹងភាពភ័យខ្លាចមិនបាន ដាច់ចិត្តប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២៤ នៅចំណុចភូមិ ពោធិ៍លើ ឃុំ ត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សុន សៅ ភេទប្រុសអាយុ ៧៥ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ ពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។(ត្រូវជាឪពុកបង្កើត)
ចំណែកជនសង្ស័យ ឈ្មោះ សៅ សៀងហៃ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ ពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។(ត្រូវជាកូនបង្កើត គ្មានសារធាតុញៀនអវិជ្ជមាន(-) ) តែធ្លាប់ត្រូវបានក្រុមគ្រួសារយកទៅមណ្ឌលកែប្រែអប់រំឱកាសខ្ញុំនៅរាជធានីភ្នំពេញចំនួន០៤លើក និងដកហូត វត្ថុតាង កាំបិតបុ័ងតោចំនួន ០១ ដើមផ្លែដែកដងឈើមានប្រវែង ៣០ ស.ម។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កន្លងជនសង្ស័យឲ្យតែខឹងតែងតែគំរាមកំហែងរកកាប់សម្លាប់ឪពុកម្ដាយជាញឹកញាប់ លុះដល់នៅថ្ងៃកើតហេតុ ជនសង្ស័យបានទៅសួរនាំជនរងគ្រោះ រឿងលុយចូលស្តីប្រពន្ធចំនួន២លានរៀល ហើយជនរងគ្រោះបានប្រាប់ទៅជនសង្ស័យវិញថាគាត់ជួយលុយបាន ១ លាន ៥០ ម៉ឺន រៀលសម្រាប់ទៅស្តីប្រពន្ធនៅខេត្តកំពត ហើយពេលនោះជនសង្ស័យខឹងនិងជនរងគ្រោះក៏ប្រើពាក្យសម្តីធ្ងន់ៗ រួចហើយជនសង្ស័យក៏បានដើរចូលទៅក្នុងផ្ទះបាយ បានយកកាំបិតបុ័ងតោ និងស្រែកគំរាមរកកាប់សម្លាប់ជនរងគ្រោះនិងម្ដាយថែមទៀត ដោយទ្រាំនឹងទង្វើរបស់ជនសង្ស័យមិនបាន ជនរងគ្រោះក៏បានតេទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រើយស្លាឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានគំរាមកំហែងរកសម្លាប់ជនរងគ្រោះពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS