ព័ត៌មានជាតិ

រថយន្ត Range Rover បុករបាំងថ្មចែកផ្លូវទាំងកម្រោលរងការខូចខាតយ៉ាងដំណំ

17-Oct-2024 209 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Range Rover មិនប្រយ័ត្ន ទៅបុករបាំងថ្មចែកផ្លូវទាំងកម្រោល បណ្ដាលអោយរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតនៅក្នុងសង្កាតបឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង១១យប់ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានហើយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត Range Rover មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2R 7779ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង មកដល់ស្ដុបបំបែកជាបួន មិនប្រយ័ត្ន ទៅបុករបាំងថ្មចែកផ្លូវទាំងកម្រោល បណ្ដាលអោយរងការខូចខាតយ៉ាងដំណំ ។ ចំណែកអ្នកបើករថយន្ដ បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS