ខេត្តកណ្តាល ៖ ទីបំផុត ព្រោះតែចំណង់តណ្ហាស្រេកឃ្លាន ឃាតក ដែលរំលោភសម្លាប់ក្មេងស្រីអាយុ ០៨ឆ្នាំ រួចបោះសាកសពចោលក្នុងទឹក រួចដើរថតគេបង់សំណាញ់រកត្រីយ៉ាងរំភើប ហាក់គ្មានចិត្តខ្លាចញញើតអ្វីបន្តិចសោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ ។
តាមរបាយការណ៍ដែល VITHEY NEWS ទទួលបាន បានឲ្យដឹងថា ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង ១៨ និង ៣០ នាទី ( ម៉ោងបាត់ខ្លួន)ក្នុងទឹកនៃតំបន់ទំនាប ព្រៃលិចទឹក ភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល។
សពក្មេងស្រីរងគ្រោះដែលត្រូវឃាតកសម្លាប់មានឈ្មោះ ឡេក ស្រីភ័ស្ត ភេទស្រី ឆ្នាំកំណើត ០៥.១១.២០១៦ អាយុ៨ឆ្នាំ (មានសតិមិនគ្រប់)។ ចំណែកជនសង្ស័យជាឃាតក មានឈ្មោះ រ៉ែម វុត្ថា ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
ចំណែកវត្ថុតាងចាប់យក៖
១-ទូរសព្ទ័ ០១ គ្រឿង ម៉ាក TECNO ពណ៌ កាប់ស្ទាំង (ពណ៌ទឹកសមុទ្រ)ចំនួន០១(ជារបស់ជនសង្ស័យ)
២- ខោ កាប៊ូយ ជើងវែងពណ៌ខ្មៅ ម៉ាកCLOSSHI ចំនួន០១ ប្រវែង ៩៣ សង់ទីម៉ែត្រ(ជារបស់ជនសង្ស័យ)
៣-ខោជើងខ្លី (ខោលីអូរ)ពណ៌ស្លែ ម៉ាកKLASOA(មានរូបក្បាលខ្លាពណ៌ស)ចំនួន០១ (ជារបស់ជនសង្ស័យ)
៤-ខ្សែក្រវ៉ាត់ ពណ៌ខ្មៅ មានក្បាលជាអក្សរអង់គ្លេស H ចំនួន០១(ជារបស់ជនសង្ស័យ)
៥-ស្បែកជើង ស៊កជ័រ ពណ៌ខ្មៅចំនួន០១គូ (ជារបស់ជនរងគ្រោះ)។
សូមបញ្ជាក់ថា បើតាមការស្តាប់បំភ្លឺរបស់ឈ្មោះ អៀម ស្រីខួច ភេទស្រី អាយុ៤២ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់សពបាន
បំភ្លឺថា៖ នៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ១៧ និង ០០ នាទី កូនស្រីរបស់ខ្លួនដែល(មានសតិមិនគ្រប់) បានបាត់ពីផ្ទះ ដោយពុំដឹងជាទៅលេងនៅទីណា បន្ទាប់មកខ្លួន និងប្តីឈ្មោះ លឹម នី អាយុ៤៤ឆ្នាំ រួមនិងបងប្អូនសាច់ញាតិ បាននាំគ្នាដើរស្វែងរកកូនរបស់ខ្លួន ប៉ុន្តែរកពុំឃើញ រហូតដល់ម៉ោង២រំលងអាធ្រាត ទើបនាំគ្នាត្រឡប់មកផ្ទះវិញ ។លុះដល់នៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ០៨ និង ០០ នាទី ខ្លួនបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលភ្នំបាត សំណូមពរសូមឱ្យសមត្ថកិច្ចជួយធ្វើការស្វែងរកកូនស្រីរបស់ខ្លួន ។
បន្ទាប់មកនៅវេលាម៉ោង ១០ និង ៣០ នាទី ថ្ងៃខែឆ្នាំដដែល ឪពុកបង្កើតរបស់ជនរងគ្រោះបានដើរ
ស្វែងរក ក៏ប្រទះឃើញសាកសពកូនស្រីរបស់ខ្លួន អណ្តែតទឹកត្រឹមក្បាល ខ្លួនលិចនៅក្នុងទឹក នៅតំបន់ព្រៃទំនាបលិចទឹក ក៏លើកសាកសពរបស់កូន មកផ្ទះក្នុងស្ថានភាពសព ពាក់អាវយឺតកមូលដៃវែង ពណ៌ក្រហម ពុំមានស្លៀកខោ និងបានរាយការណ៍ជូននគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំបាត។ បន្ទាប់មក លោកនាយ ប៉ុស្តិ៍បានរាយការណ៍មក លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ និងបានបញ្ជាឱ្យកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ចុះទៅពិនិត្យកន្លែងកើតហេតុនិងសាកសពដោយមានកិច្ចសហការជាមួយការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត.អង្គភាពការពារកុមារ(CPU)និងនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ។
តាមការពិនិត្យសាកសពរបស់អ្នកជំនាញអង្គភាពការពារកុមារ(CPU)និង គ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយ ប៉ះទង្គិចផ្នែកក្បាលធ្ងន់ធ្ងរ និងឈ្លក់ទឹក ក្នុងអំពើ រំលោភសម្លាប់ ។
លុះដល់នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២៤ កម្លាំងផ្នែកជំនាញ បានសហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និង កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការរដ្ឋាននគរបាលខេត្ត កណ្តាល បានស្រាវជ្រាវ រហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ បន្ទាប់មកបាននាំខ្លួន ជនសង្ស័យខាងលើ បញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ពញាឮ ដើម្បីសាកសួរ ។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ រ៉ែម វុត្ថា បានឆ្លើយសារភាពថា៖ នៅថ្ងៃកើតហេតុថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ០៨ព្រឹក រូបខ្លួន បានទិញស្រាបៀរកម្ពុជា ចំនួន ០៦ កំប៉ុង មកផឹកនៅផ្ទះម្នាក់ឯង រហូតដល់ម៉ោង ១២ ថ្ងៃ ត្រង់ រូបខ្លួន បានទៅកាត់សក់ រួចចូលរួមកម្មវិធីរៀបសែន
ព្រេន(រៀបអាពារហ៌ពិពារ)ក្មួយ នៅក្នុងភូមិ ដោយពេលនោះ រូបខ្លួន បានផឹកស្រាស្រវឹងខ្លាំង បន្ទាប់មក រូបខ្លួន បានមកផ្ទះដេក។ លុះវេលាម៉ោង ១៧ ថ្ងៃ ខែ ឆ្នាំ ដដែល រូបខ្លួន បានភ្ញាក់ពីដេកវិញ ពេលនោះរូបខ្លួន មិនបានពាក់អាវទេ ស្លៀកខោ ពណ៌ ខ្មៅ ជើងវែង និង មានទូរសព្ទ័មួយគ្រឿងម៉ាក TECNO នៅក្នុងហោប៉ៅ ពេលនោះ រូបខ្លួន បានឃើញក្មេងស្រីរងគ្រោះកំពុងរត់លេងជាមួយក្មេងៗដទៃទៀត នៅជិតកម្មវិធីរៀបក្មួយស្រីខ្លួន ឃើញដូច្នេះខ្លួន បានដើរទៅហៅក្មេងស្រីរងគ្រោះ ដោយនិយាយថា៖ អា ភស្ត័ មកនេះមួយភ្លែត បន្ទាប់មកក្មេងស្រីរងគ្រោះបានដើរមកតាមរូបខ្លួន តាមវាលស្រែខាងក្រោយផ្ទះខ្លួន ទៅចំនុចមាត់ទឹកស្រះក្រោមដើមក្រសាំង ដែលមានចម្ងាយពីផ្ទះរបស់ខ្លួន ប្រហែល ៥០ម៉ែត្រ រួចធ្វើសកម្មភាព ចាប់ទាញដៃក្មេងស្រីរងគ្រោះ ផ្តួលទៅនិងដី បន្ទាប់មកក្មេងស្រីនោះបានរើ បំរះ
ខ្លួន បានយកដៃខាងស្តាំ សង្កត់ ក ក្មេងស្រីរងគ្រោះ ហើយយកដៃខាងឆ្វេង ចាប់សម្រាត ខោ ក្មេងស្រីរងគ្រោះចេញពីខ្លួន ហើយបានសើយអាវ ឡើងលើ ត្រឹមក្បាលពោះ បន្ទាប់បៀតបៀនក្មេងប្រហែល០២ នាទី ទើបស្រាតខោ របស់ខ្លួន ពណ៌ ខ្មៅ ជើងវែង និង ស្រាតខោលីអូ ចេញពីខ្លួនធ្វើសកម្មភាពរហូតបានសម្រេច រួចខ្លួន បានសង្កត់ ក ជនរងគ្រោះ រហូត បាត់មាត់ និងចាប់ក្មេងស្រីរងគ្រោះលើកដាក់លើស្មាខាងស្ដាំ រួចលី យកទៅបោះចោលក្នុងទឹកក្បែរគុម្ពោធព្រៃ ។ ក្រោយពីបោះចោលក្មេងស្រីរងគ្រោះ រួចហើយរូបខ្លួន បានដើរកាត់តាមមុខផ្ទះរបស់ឈ្មោះ ធី ភេទ ប្រុស រស់នៅភូមិ ជាមួយគ្នា សំដៅទៅផ្លូវលំខាងជើងវត្ត ធម្មស្រះ រួចដើរឡើងតាមផ្លូវក្រាលកៅស៊ូ មកចំនុចស្រះទឹកខាងជើងវត្ត អង្គសិរី ប្រហែល ១០០ម៉ែត្រ ពេលមកដល់កន្លែងស្រះទឹក ពេលនោះ បានឃើញមនុស្សប្រុសពុំស្គាល់ឈ្មោះ កំពុងបង់សំណាញ់ ខ្លួន បានយកទូរសព្ទ័ ថតវីដេអូ ពីសកម្មភាពអ្នកកំពុងបង់សំណាញ់ ។ រហូតដល់វេលាម៉ោង ប្រាំមួយ ល្ងាច ជាង រូបខ្លួន បានដើរត្រលប់មកផ្ទះវិញ ពេលមកដល់ផ្ទះប្រពន្ធរបស់ខ្លួន បានហៅ រូបខ្លួន ហូបបាយ ប៉ុន្តែរូបខ្លួនបានឆ្លើយថា៖ អញអត់ស៊ីទេ ក្នុងពេលនោះ រូបខ្លួន និង
ប្រពន្ធ បានជជែកឈ្លោះប្រកែកគ្នាទៅវិញទៅមក បន្ទាប់មក បានចូលដេកទៅ។ចំណែកមូលហេតុ ដែលរូបខ្លួន ធ្វើសកម្មភាពរំលោភសម្លាប់ជនរងគ្រោះ គឺ ដោយសារខ្លួន ស្រវឹងស្រា ចង់រួមភេទ និង ក្រោយពេលរួមភេទរួច ខ្លួន ខ្លាចក្មេងស្រីរងគ្រោះ ទៅប្រាប់ឪពុកម្តាយ ទើប សម្លាប់ តែម្តង។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ អែលមេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS