ខេត្តកណ្តាល ៖ ក្មេងស្រីអាយុ ០៩ឆ្នាំម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈនាំគ្នាទៅមុជទឹកលេងនៅចំណុចប្រឡាយទឹកក្រោយភូមិ អកុសលក៏លង់បាត់ខ្លួន ទម្រាំរកឃើញស្លាប់ទៅហើយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ចំណុចក្នុងទឹកប្រឡាយ ស្ថិតនៅភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមាន ឈ្មោះ សីហា សាលីន ភេទ ស្រី អាយុ០៩ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិបឹងខ្ពប ឃុំខ្កប ស្រុក ស្អាងខេត្តកណ្ដាល។
ក្នុងនោះ តាមការបំភ្លឺរបស់ក្មេងស្រីឈ្មោះ រ៉េន ស្រីពេជ្រ អាយុ០៩ឆ្នាំ មុខរបរសិស្ស និងក្មេងស្រីឈ្មោះសល់ យូអ៊ី អាយុ០៩ឆ្នាំ មុខរបរសិស្ស រួមទាំងជនរងគ្រោះខាងលើ បាននាំគ្នាទៅមុជទឹកលេងនៅចំណុចប្រឡាយទឹកក្រោយភូមិ ដែលមានចម្ងាយប្រហែល៥០០ ម៉ែត្រពីផ្ទះជនរងគ្រោះនៅថ្ងៃទី ១៦ ខែ តុលាឆ្នាំ២០២៤វេលាម៉ោង ១២ថ្ងៃត្រង់។ ខណៈពេលកំពុងតែលេងទឹកតាមមាត់ប្រឡាយបានមួយសន្ទុះក៏ស្រាប់តែជនរងគ្រោះ បានលង់លិចបាត់ខ្លួន រួចហើយក្មេងស្រីទាំង២បានរត់មកប្រាប់អាណាព្យាបាលរបស់ជនរងគ្រោះថាជនរងគ្រោះបានលង់ទឹកហើយ។
ពេលទទួលបានព័ត៌មានភ្លាម ណាព្យាបាលជនរងគ្រោះ ងក្រុមគ្រួសារ នប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ចក៏នាំគ្នាមុជទឹករាវរកក៏ប្រទះឃើញជនរងគ្រោះនៅបាតប្រឡាយជម្រៅប្រហែល ០២ ម៉ែត្រ ចស្រង់មកលើគោក អកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
បន្ទាប់មកក្រុមគ្រួសារជនរងគ្រោះបាននាំយកសពមកលំនៅឋាន និងរាយការណ៍ប្រាប់អាជ្ញាធរភូមិឃុំ និងសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកធ្វើកោសល្យវិច័យ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS