ព័ត៌មានជាតិ

ហួសចិត្តទាំងព្រឹក ផ្អើលទាំងប៉េអឹមនិងអ្នកកាសែត!! ស្រីស្អាតជាអតីតតារាសម្តែង គ្រាន់តែចិនទះកំផ្លៀងសោះ ​ថាចិនឃុំក្នុងផ្ទះ ចុងក្រោយសុំទោសចប់រឿងទៅផ្ទះវិញ....

17-Oct-2024 490 views

រាជធានីភ្នំពេញ​៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈ ស្រីស្អាតម្នាក់ ជាអតីតតារាសម្តែង គ្រាន់តែឈ្លោះគ្នា ប្រតាយប្រតប់ទៅវិញទៅមក ចិនទះកំផ្លៀងសោះ ​បែរជាថាចិនឃុំខ្លួនគាត់ក្នុងផ្ទះទៅវិញ ផ្អើលទាំងប៉េអឹម និងអ្នកកាសែត ទាំងព្រឹកតែម្តង ចុះទៅកាន់ទីតាំងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ដំបូងឡើយស្រីស្អាតម្នាក់ ជាអតីតតារាសម្តែងខាងលើ បានរាយការណ៍មកថា ខ្លួនត្រូវបានជនជាតិចិនវាយធ្វើបាប និងឃុំក្នុងផ្ទះ លុះពេលប៉េអឹម និងអ្នកកាសែត ចុះទៅកាន់ទីតាំងកើតហេតុ ទើបដឹងថា គ្រាន់តែឈ្លោះគ្នា ប្រតាយប្រតប់ទៅវិញទៅមក ចិនទះកំផ្លៀងសោះ ​បែរជាថាចិនឃុំខ្លួនគាត់ក្នុងផ្ទះទៅវិញ ចុងក្រោយនារីខាងលើ ក៏មិនប្តឹងអ្វីនោះដែរ សុំទោសចប់រឿងទៅផ្ទះវិញបាត់ .... ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS