ខេត្តកំពង់ស្ពឺ ៖ ជាសាហាវមែនមនុស្ស! សូម្បីព្រះសង្ឃធុតុង្គក៏សម្លាប់ ខណៈប្រជាពលរដ្ឋបានប្រទះឃើញសព ព្រះសង្ឃធុតុង្គម្នាក់ ត្រូវគេសម្លាប់មិនដឹងតាំងពីពេលណា ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១២ថ្ងៃត្រង់ ទី១៦ ខែតុលា ឆ្នាំ២០២៤ ក្នុងភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមប្រភព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ភិក្ខុសង្ឃធុតុង្គ ដែលត្រូវបានឃាតកសម្លាប់នេះ មានព្រះនាម គាត សម្បត្តិ ព្រះជន្ម៤២វស្សា គង់នៅវត្តពុទ្រារាម ភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានឃាតក វាយនឹងវត្ថុរឹង ហើយពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ជនដៃដល់ខាងលើ យកមកផ្តន្ទាទោសតាមច្បាប់ ៕នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS