ព័ត៌មានជាតិ

ល្អណាស់! អុំទូកនៅតាខ្មៅ ទីតាំងផ្ញើរម៉ូតូ អាជ្ញាធរកំណត់តម្លៃឲ្យត្រឹម១០០០រៀលប៉ុណ្ណោះ បើលើសតម្លៃនេះ រាយការណ៍មកភ្លាម នឹងចុះបិទទីតាំងភ្លែតតែម្តង!!!

17-Oct-2024 195 views

យោងតាមផេកផ្លូវការរបស់ មហាគ្រួសារតាខ្មៅ បានបង្ហោះទាំងស្រុងថា សេចក្តីជូនដំណឹងបន្ទាន់

មហាគ្រួសារតាខ្មៅ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកស្នេហាកីឡាប្រណាំងទូក ពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលអញ្ជើញមកពីគ្រប់ទិសទីតាមរាជធានីខេត្តនានា ដើម្បីចូលរួមអបអរសាទរពិធីប្រណាំងទូកក្រុងតាខ្មៅទាំងអស់ឲ្យបានជ្រាបថា÷ រដ្ឋបាលក្រុងតាខ្មៅ រដ្ឋសង្កាត់តាខ្មៅ បានកំណត់តម្លៃផ្ញើម៉ូតូឡានជាកំហិត ម៉ូតូ ១០០០រៀល តែប៉ុណ្ណោះ។

ដូច្នេះ ក្នុងករណី បើសិនជាមានទីតាំងណាយកថ្លៃលើសកំណត់ខាងលើ សូមបងប្អូនទាក់ទងរាយការណ៍មកតាមរយៈលេខទូរស័ព្ទ 0968530020 (តេឡេក្រាម) យើងខ្ញុំនឹងធ្វើការចុះទៅណែនាំ និងបិទទីតាំងនោះភ្លាម។ សូមអរគុណ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS