ព័ត៌មានជាតិ

ជីវិត.. កម្មករប្រមូលសំរាមតាមដងផ្លូវម្នាក់ ជិះម៉ូតូតាមផ្លូវ សង្ស័យខ្យល់គរ ដួលសន្លប់ក្រោមដើរឈើស្រមោចរោមពេញ..

15-Oct-2024 288 views

រាជធានីភ្នំពេញ ៖ នេះហើយជីវិត.. កម្មករប្រមូលសំរាមតាមដងផ្លូវម្នាក់ កំពុងជិះម៉ូតូសង្ស័យងងឹតមុខមិនស្រួលខ្លួន គ្រាន់តែវាយជន្ទល់ឈប់ភ្លាម ដួលសន្លប់ស្តូកក្រោមដើមឈើស្រមោចរោមពេញខ្លួន ត្រូវបានសន្តិសុខ រាយការណ៍ជូនសមត្ថកិច្ច និងទាក់ទងហៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១និង ៣០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅចំនុចតាមបណ្តោយផ្លូវ ក្នុងបុរីអង្គរ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅទីតាំងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ មានឈ្មោះ ឃង ឡាន់ ធ្វើការនៅក្រុមហ៊ុនគ្រប់គ្រងកាកសំណល់ បានជិះម៉ូតូម៉ាក សង់សេ១២៥ មួយគ្រឿងតាមបណ្តោយផ្លូវបុរីអង្គរខាងលើ លុះដល់ចំណុចកើតហេតុ មិនដឹងថាជនរងគ្រោះមានជំងឺប្រចាំកាយ ឬងងឹតមុខនោះទេ ឃើញដូចគ្នាមិនស្រួល ហើយខំទប់ណាស់ លុះដល់ចំណុចកើតហេតុ ទៅមុខលែងរួចក៏វាយជន្ទល់ម៉ូតូឈប់ គ្រាន់តែឈប់ភ្លាម ដួលសន្លប់ស្តូកក្រោមដើមឈើស្រមោចរោមពេញខ្លួន ត្រូវបានសន្តិសុខ រាយការណ៍ជូនសមត្ថកិច្ច និងទាក់ទងហៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យនៅមន្ទីរពេទ្យលោកសង្ឃ។

ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រង់ចាំក្រុមគ្រួសារសាច់ញាតិមកទទួល ៕ មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS