ព័ត៌មានជាតិ

ចូលរួមរំលែកទុក្ខផង! ចំណុះទូក-ង ព្រះភិរុណតេជោសែនជ័យ ម្នាក់ ឆក់ខ្សែភ្លើងស្លាប់ ពេលតភ្លើងបំភ្លឺទូកងរ

15-Oct-2024 299 views

ខេត្តព្រៃវែង ​​៖ យុវជនម្នាក់ ជាចំណុះទូក-ង ព្រះភិរុណតេជោសែនជ័យ បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលតភ្លើងបំភ្លឺទូកង ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧ និង ៣០នាទី យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិបាក់ដោក ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។

សពចំណុះទូកដែលស្លាប់នេះ មានឈ្មោះ (ណាង ស៊ីណា) អាយុ ១៩ ឆ្នាំ ហើយបានតាមការបញ្ជាក់ គឺស្លាប់ដោយសារ ឆក់ខ្សែរភ្លើងពេលតភ្លើងបំភ្លឺទូក-ង ។

ក្នុងនោះ ផេកផ្លូវការរបស់ ទូកងរ - ព្រះភិរុណតេជោសែនជ័យ ក៏បានបង្ហោះនៅវេលាម៉ោងជាង ៩យប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឲ្យបានដឹងថា « សូមចូលរួមរំលែកទុក្ខដល់ ក្រុមគ្រួសារសព (ណាង ស៊ីណា) អាយុ ១៩ ឆ្នាំ ដែលទទួលមរណភាពកាលពីល្ងាចមិញ ម៉ោង ៧.៣០ នាទីល្ងាច ឆក់ខ្សែរភ្លើងពេលតភ្លើងបំភ្លើរទូកងរ » ។ សូមចូលរួមរំលែកទុក្ខផង ៕នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS