រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈម្ខាងផឹកស៊ីចាក់បាស់ ម្ខាងឃាត់ ឈានដល់ការផ្ទុះហិង្សាដាក់គ្នាទៅវិញទៅមក មានទាំងដំបង បាក់ទាំងកៅអី ខ្ទាតកំប៉ុងស្រាបៀរហនុមាណ ពេញផ្លូវតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២យប់ថ្ងៃទី១៥ខែតុលា ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីភាគីទាំងខាងបានឲ្យដឹងថា មុនពេលកើតហេតុ មានភាគីម្ខាង បានផឹកស៊ីចាក់បាស់ ចំណែកម្ខាងទៀតបានឃាត់ ព្រោះថ្លង់ ក្រោយមកក៏មានការទាស់ពាក្យសម្តីគ្នា រហូតផ្ទុះហិង្សារមានទាំងដំបង វាយគ្នាទៅវិញទៅមក រហូតមានអ្នករបួសរាងខ្លួន បាក់ទាំងកៅអី ខ្ទាតកំប៉ុងស្រាបៀរហនុមាណ ពេញផ្លូវតែម្តង ដោយភាគីទាំង២ រុញដាក់គ្នា ម្ខាងថាខាងនោះវាយមុន ម្ខាងទៀតថា គេវាយខ្លួនមុន ។
ទោះបីជាយ៉ាងណា យើងទុកតួនាទីនេះ ឲ្យសមត្ថកិច្ចលោកចាក់ការបន្ត ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS