ខេត្តបាត់ដំបង ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះនាថ្ងៃទី១០ខែ តុលា ឆ្នាំ ២០២៤ កម្លាំងនគរបាលផែនការងារនគរបាលព្រហ្មទ័ណ្ឌ មានលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែន រួមជាមួយសមត្ថកិច្ចនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ស្រុកគាស់ក្រឡ ស្រុកសង្កែនិងស្រុករតនមណ្ឌល ក្នុងនោះមានលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះប្រតិបត្តិការបង្ក្រាបករណី លួ-ចមានស្ថាន-ទម្ងន់ទោ-ស ( គា-ស់ទម្លុះ-ទម្លា-យ )និងបានធ្វើការនាំ-ខ្លួ-នជនសង្ស័យ ០៣ នាក់មកកាន់ស្នងការដ្ឋានក្នុងនោះគឺ៖
១-ឈ្មោះ គង់ រ៉ាវុធ ហៅ រ៉ា ភេទប្រុ ស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិដើមស្លែង សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
២-ឈ្មោះ ព្រំ សារិទ្ធ ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅ ភូមិព្នាត សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ ។
៣-ឈ្មោះ សា ស្រីណា ភេទស្រី អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ក្នុងនោះ វត្ថុតាងដកហូតរួមមាន ៖
- រថយន្ត ០១ គ្រឿង ម៉ាកTOYO TA CAMRY ផលិតឆ្នាំ ១៩៩៧ ពណ៌ ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2J 0788
- តួណឺវីស ចំនួន ០២
- កាំ-បិ-តចំនួន ០១
-សម្ភារៈមួយចំនួនទៀត។
សូមជម្រាបជូនថាកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ប៊ុន សុខហេង ភេទប្រុស អាយុ ៣៨ ឆ្នាំ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពទៅ-គា-ស់-បង្អួចផ្ទះ ចូលទៅលួ-ចយកទ្រព្យសម្បត្តិ ដែលករណីនេះជនរងគ្រោះប្តឹងចូលមកសមត្ថកិច្ចនគរបាល។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ៖ កន្លងទៅពួកខ្លួនធ្លាប់ធ្វើសកម្មភាពគា-ស់ផ្ទះលួ-ចយកទ្រព្យសម្បត្តិចំនួន ០៦ លើកមកហើយ ក្នុងនោះខេត្តបាត់ដំបងចំនួន ០៣ លើក ខេត្តប៉ៃលិនចំនួន ០២ លើក និងក្នុងខេត្តកណ្តាលចំនួន ០១ លើក ។
បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់៕នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS