ព័ត៌មានជាតិ

បាត់ខ្លួនមួយយប់ ស្អែកឡើងឃើញសាកសពអណ្តែតទឹក ...

15-Oct-2024 223 views

ខេត្តកណ្តាល ៖ មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ខណៈប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹកទន្លេ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ក្នុងទន្លេបាសាក់ ក្នុងភូមិសាស្ត្រឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានស្រង់ឡើងមកលើគោក ទើបដឹងថា សពមានឈ្មោះ ឃុំ ធុច អាយុ៥៣ ឆ្នាំ មានទីលំនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បានបាត់ខ្លួននៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ លុះដល់រសៀលថ្ងៃទី១៤ ខែតុលា ក៏ប្រទះឃើញសាកសពតែម្តង និងប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS