ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រហូតផ្ទុះហិង្សាវាយគ្នាបែកក្បាល សមត្ថកិច្ចឃាត់ខ្លួនទាំងសងខាង បើកការស្រាវជ្រាវ

15-Oct-2024 258 views

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចបង្កជាអំពើហិ ង្សារវាងគ្នាទៅវិញទៅមក នគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនភាគីទាំងពីរយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ។

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង៣០នាទី ស្ថិតនៅចំណុច ផ្លូវទន្លេសាប ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីហិ.,ង្សា ផ្តើមឡើងពីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បានរងការខូចខាតបន្តិចបន្តួច ដែលឈានដល់ការប្រើអំពើហិ.,ង្សានាំឲ្យភាគីខាងរថយន្តរងការបែ.ក ក្បាល និងភាគីខាងម៉ូតូរងរបួសបែ.កមាត់និងពកក្បាល។

ភាគីម៉ូតូឈ្មោះ ហ៊ីម អាល់ឡាវីន ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្លូវវិហារឥស្លាម ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរលក់សាច់គោ។

ចំណែកភាគីរថយន្តមាន ចំនួន០៥នាក់៖

១-ឈ្មោះ សុខ ធីតា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ គ្មានរងរបួស។

២-ឈ្មោះ May Hoang Dai អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម រងរបួសបែកក្បាល អ្នកទេសចរណ៍។

៣-ឈ្មោះ Hai Hong Hung ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម គ្មានរងរបួស អ្នកទេសចរណ៍។

៤-ឈ្មោះ Ghuyan Ha ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម គ្មានរងរបួស អ្នកទេសចរណ៍។

៥-ឈ្មោះ Nguy En Thuc ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម គ្មានរងរបួស អ្នកទេសចរណ៍។ពួកគេស្នាក់នៅផ្ទះលេខ២៩ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្ភារៈដកហូតរួមមាន៖

១-រថយន្តម៉ាក TOYOTA PRUS ពណ៍ស សេរីឆ្នាំ២០០៩ ផ្លាកលេខ ភ្នំពេញ 2BY-0379 ចំនួន០១គ្រឿង។

២-ម៉ូតូម៉ាក EROX ពណ៍ប្រផេះ សេរីឆ្នាំ២០១៨ ផ្លាកលេខ ភ្នំពេញ 1HT-4412 ចំនួន០១គ្រឿង។

៣-ដុំឥដ្ឋបែក ចំនួន០១

៤-ឈើជ្រុងចំនួន០១កំណាត់

៥-ឈើមូលចំនួន០១កំណាត់

៦-អង្រែឈើ ចំនួន០១ ។

បច្ចុប្បន្នភាគីទាំង២ចំនួន០៦នាក់ រួមទាំងមធ្យោបាយរថយន្ត និងម៉ូតូ ឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅផ្នែកជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីស្រាវជ្រាវបន្ត៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS