ព័ត៌មានជាតិ

ខឹងគេដៀលរកស៊ីមិនមាន! ក្លាយជាគំនុំ ដើររកជួលមនុស្សឲ្យដុតផ្ទះ ដុតឡាន ​ កាប់អ្នកទាំង២នាក់នោះ ដោយតម្លៃគិតតាមមុខកាំបិតដែលកាប់!

15-Oct-2024 223 views

ខេត្តបាត់ដំបង ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០២៤វេលាម៉ោង ១៨​និង០០នាទី ក្រោមបទបញ្ជាដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលក្នុងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដែលមានលោកឧត្តម​ សេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែន​នេះ បានធ្វើការសហការជាមួយកម្លាំងនគរបាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ទោ សេង លុច ជាអធិការ ធ្វើការនាំខ្លួនបុរសម្នាក់ឈ្មោះយ៉ាន ណាក់ អាយុ៣៧ឆ្នាំ ស្នាក់នៅក្នុងភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាំមកធ្វើការសាក​សួរនៅអធិការដ្ឋាននគរបាលស្រុក កក្នុងករណីប៉ុន-ប៉ង- ឃា-ត-ក-ម្ម(ទៅលើអ្នកដទៃ)និងប៉ុន-ប៉ង-បំ-ផ្លិច-បំ-ផ្លាញទ្រព្យសម្បត្តិទៀតផង ។

សូមជម្រាបជូនថា នៅមុនពេលធ្វើការនាំ-ខ្លួ-នមកធ្វើ ការសាកសួរនេះ ជនសង័្សយខាងលើ បានជិះម៉ូតូតែម្នាក់ឯងស្វែង រកជួ-លមនុស្សឱ្យប្រព្រឹត្តិសកម្មភា ពដូចខាងលើទៅលើមនុស្សចំនួន ០២នាក់ ដែលត្រូវជាសាច់ញ្ញាតិ របស់ខ្លួនដែរ រស់នៅក្នុងមូលដ្ឋានឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយកំណត់តម្លៃនៃការធ្វើសកម្មភាព ដូចខាងក្រោមគឺ៖

-បើដុ-តផ្ទះឱ្យតម្លៃ ៣០ម៉ឺនរៀល

-បើដុ-ត រថយន្តឱ្យតម្លៃ ៦០ម៉ឺនរៀល

-បើក-កា-ប់មនុស្សទាំង០២នាក់នោះ មួយកាំបិ-តឱ្យតម្លៃ ៣០ម៉ឺនរៀល(តម្លៃគិតតាមមុខកាំ-បិ-ត)ដែលកា-ប់បាន

ហើយចំពោះឧបករណ៍ធ្វើសកម្មភាពគេជាអ្នករៀបចំឱ្យមួយចប់រួមមាន៖(ដបសាំង-ដែកកេះ-កាំបិ-ត-រូបថត ជនរងគ្រោះនិងប្លង់ផ្ទះរបស់ជនរងគ្រោះ)។

នៅពេលដែលបុរសខាងលើស្វែងរកអ្នក(ជួល) ព្រមគ្នាសមត្ថកិច្ចនគរបាលក៏ទទួលបានព័ត៌មាននេះ ភ្លាមដែររួចក៏ផ្តើមធ្វើការស្រាវជ្រាវ ស្របតាមជំ នា ញ វិជ្ជាជីវៈនគរបាល រហូតកំណត់មុខសញ្ញាបាននិងឈានទៅដល់ការនាំខ្លួ-ន រូបគេមកធ្វើការសាកសួរក្នុងនោះត្រូវបានដកហូតវត្ថុតាងដែលជនសង័្សយរូបនេះបានត្រៀមបម្រុងរួចជាស្រេចក្នុង ការប៉ុ-ន-ប៉-ងធ្វើសកម្មភាពនោះគឺ៖

-ដបសាំងចំនួន ០៤ដប ស្មើនឹង ០៤លីត្រ

-ពូ-ថៅដែក ដងដែក ចំនួន០១

-កាំ-បិ-តចុងស្រួចផ្លែដែក ដងជ័រ ចំនួន០១

-ដែកកេះ ចំនួន០២

-ដែករុំក្រណាត់សម្រាប់ដាក់ប្រេងសាំងដុ-ត ចំនួន០១

-រូបថត ចំនួន០៣សន្លឹក(ផ្ទៈនិងរូបថតជនរងគ្រោះ)ជាគោលដៅ

-ក្រដាស់គូរប្លង់ផ្ទះជនរងគ្រោះ០១សន្លឹក។

នៅពេលពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានដើរស្វែងរកជួលមនុស្សឱ្យធ្វើសកម្មភាពខាងលើពិតប្រាកដមែន ក្នុងនោះបានត្រៀមបម្រុងនូវមធ្យោបាយដូចខាងលើទៀត ផង ហើយមូលហេតុ ដែលរូបគេប៉ុ-ន-ប៉-ងធ្វើដូច្នេះគឺដោយសារខឹងនឹងមនុស្សខាងលើ មើលងាយថាខ្លួននេះរកស៊ីមិនមានដូចគេ ។

នេះអាចចាត់ទុកជាមហាសំណាងណាស់ ក្នុងករណីដ៏ឃោរឃៅនេះ ប្រសិនបើសមត្ថកិច្ចមិនបានចាត់ វិធានការ រកឱ្យឃើញជាមុនទេនោះ ពិតណាស់សោកនាដកម្ម មួយនឹងកើតមាននៅក្នុងមូលដ្ឋាននាំបង្កឱ្យមានការ បាត់បង់អាយុ-ជី-វិ-ត របួសពិការមនុ ស្សនិងអន្តរាយដល់ទ្រព្យសម្បត្តិដ៏ធំធេងទៀតផង។

ទោះបីជាយ៉ាងនេះក្តីពេលនេះសមត្ថកិច្ចរៀបចំក សាងសំណុំរឿងបញ្ជូនទាំងមនុស្សនិងវត្ថុតាងមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់ហើយ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS