ខេត្តកណ្តាល ៖ ជនសង្ស័យសរុបចំនួន ០៦នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) និង អនុវត្តន៍ដីកាបង្គាប់អោយចាប់ខ្លួន ។
ការបង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ១៧:៣០ នាទី ចំណុច ភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យចំនួន០៦នាក់ រួមមាន ៖
១/ឈ្មោះ នាង ណយ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្តាល (មានដីកាបង្គាប់អោយចាប់ខ្លួន លេខ៧៩១ ចៅក្រមម៉ាងណុល)
២/ ឈ្មោះ ង៉ែត វណ្ណី (ប៉ុន) ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិត មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
៣/ ឈ្មោះ ម៉េត ពៅ ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ មិនពិត មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។៤/ ឈ្មោះ ផាន ឧត្តម(ភើម) ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ មិនពិត មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ (ឃាត់ខ្លួន)
៥/ ឈ្មោះ ងិន វិឆយ័ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
៦/ ឈ្មោះ សឺម សិទ្ធ ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរ មិនពិត មានទីលំនៅភូមិលេខ២(ព្រែកជរ័) ឃុំស្វាយប្រទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ក្នុងនោះ វត្ថុតាងចាប់យករួមមាន ៖ ថ្នាំញៀន(ម៉ាទឹកកក)ចំនួន០៤ កញ្ចប់(មធ្យម០៣ តូច០១)ទំងន់ ១៤,៤១ក្រាម , សម្ភារៈប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀន មួយចំនួន , ទូរសព្ទចំនួន០៥គ្រឿង (ម៉ាកណូគា០៣ ម៉ាកone plus ០១ ម៉ាកវីវ៉ូ ០១ , ក្រដាសវេលុយវីង ចំនួន៥សន្លឹក ម៉ូតូចំនួន០១គ្រឿង ម៉ាកXR 230cc ពណ៍ខ្មៅ បិទស្គុតក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1BV-1102 ។
មុនពេលកើតហេតុ កម្លាំងប្រឆាំងគ្រឿងញៀនស្រុក បានសហការជាមួយកម្លាំងប៉ុស្ដិចុះស្រាវជ្រាវរកមុខសញ្ញាដែលមានដីកាបង្គាប់អោយចាប់ខ្លួន ពេលជិះមកដល់ចំណុចភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក៏ជួបប្រទះមុខសញ្ញាឈ្មោះ នាង ណយ ភេទប្រុស (មានដីកាបង្គាប់ឲ្យចាប់ខ្លួន) ឈ្មោះ ម៉េត ពៅ ភេទប្រុស ឈ្មោះ ង៉ែត វណ្ណី(ប៉ុន) និងឈ្មោះ ផាន ឧត្តម (ភើម) កំពុងនៅក្រោមផ្ទះ របស់ឈ្មោះ នាង ណយ ពេលនោះកម្លាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ ហើយសមត្ថកិច្ចបានធ្វើការពិនឹត្យនៅក្នុងបន្ទប់របស់ជនសង្សយ័ រកឃើញថ្នាំញៀនម៉ាកទឹកកក ចំនួន០២កញ្ចប់មធ្យម និងសម្ភារៈវេចខ្ចប់ ប្រើប្រាស់ថ្នាំញៀនមួយចំនួននៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ នាង ណយ ភេទប្រុស បានសារភាពថាថ្នាំញៀនចំនួន០២កញ្ចប់មធ្យមខាងលើ ពិតជារបស់ពួកខ្លួនប្រាកដមែនដែលខ្លួនបានទិញពីឈ្មោះ សឺម សិទ្ធ ភេទប្រុសអាយុ៤០ឆ្នាំនៅ ភូមិព្រែកតាជ័រឃុំស្វាយប្រទាល ស្រុកស្អាង ក្នុងតម្លៃ៦០០០០០រៀលដើម្បីលក់បន្តហើយជនសង្ស័យក៏ធ្លាប់ទិញពីឈ្មោះ សឹម សិទ្ធចំនួន២០ដងហើយក្នុង១ដង៦០០០០០រៀល។
ក្រោយពីបានចម្លើយរបស់ នាង ណយ កម្លាំងបានបន្តរក ឈ្មោះ សឹម សិទ្ធ ទៀតក៏ប្រទះឃើញឈ្មោះ សឹម សិទ្ធនៅក្នុងរោងធ្វើម៉ូតូរបស់ឈ្មោះ ងិន វិឆ័យ ភេទប្រុស នៅភូមិព្រែកដូងឃុំ កំពង់ស្វាយកម្លាំងយើងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២ខាងលើនិងពិនឹត្យឃើញមានសារធាតុញៀន២កញ្ចប់មធ្យម១តូច១បន្ថែមទៀត។
លុះព្រឹក វេលាម៉ោង ០៨:៣០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៤ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ សហការជាមួយប៉ុស្តិ៍នគរបាលកំពង់ស្វាយ និងប៉ុស្តិនគរបាលស្វាយប្រទាល បានចុះទៅត្រួតពិនិត្យមើលរោងស្នាក់នៅរបស់ឈ្មោះ សឺម សិទ្ធ ភេទប្រុស ស្ថិតនៅភូមិលេខ២(ព្រែកជរ័) ឃុំស្វាយប្រទាល ស្រុកស្អាង មិនមានអ្វីគួរអោយសង្សយ័ទេ ។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានសមត្ថកិច្ចស្រុកកៀនស្វាយ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS