ព័ត៌មានជាតិ

សាហាវមែនករណីឃាតកម្ម! សម្លាប់ប្អូនបង្កើតស្លាប់ក្នុងថ្លុកឈាម រួចទៅប្រាប់ម្តាយ ហើយបើករថយន្តរត់ ពេលនេះចាប់ខ្លួនបានហើយ!

14-Oct-2024 386 views

ខេត្តបន្ទាយមានជ័យ ៖ ជនដៃដល់ជាឃាតកម្នាក់ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយ អាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនបាន ក្រោយសម្លាប់ប្អូនប្រុសបង្កើតរបស់ខ្លួន រួចដើរទៅប្រាប់ម៉ែ ហើយរត់គេចខ្លួន ។

ករណីឃាតកម្មនេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនបាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅភូមិដំរីឆ្លង ស្រុកជីក្រែង ខេត្តសៀមរាប ។

ជនដៃដល់មានឈ្មោះ ស្រង់ សុវណ្ណ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាអ្នករត់តាក់ស៊ី តែងតែឈ្លោះគ្នាជាមួយប្អូន និងបានគំរាមសម្លាប់ប្អូនប្រុសបង្កើតឈ្មោះ ស្រង់ នេត្រា ភេទប្រុស អាយុ៣០ឆ្នាំ ២ដងមកហើយ លុះដល់ថ្ងៃកើតហេតុ ក៏យកចបជីក វាយទៅលើប្អូនប្រុស ស្លាប់ក្នុងថ្លុកឈាមយតែម្តង រួចបើករថយន្តកាមេរីឆ្លាម ពណ៌ឆ្លូញ គេចខ្លួនទាំងកណ្តាលយប់ ទៅស្នាក់នៅផ្ទះសាច់ញាតិខាងប្រពន្ធ តែក៏ត្រូវ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយ អាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួនបាន តែម្តង បញ្ជូនមកសាកសួរ ដើម្បីចាត់ការបន្តតាមច្បាប់ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS