ព័ត៌មានជាតិ

ស៊យនោះស៊យ! បាក់ជញ្ជាំងសង្កត់កម្មករសំណង់ម្នាក់ ខ្ទេចជើង បែកក្បាលរបួសធ្ងន់

14-Oct-2024 334 views

រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់ ត្រូវបានជញ្ជាំងបាក់សង្កត់ ខ្ទេចជើងម្ខាង និងបែកក្បាលរបួសធ្ងន់ធ្ងរ ត្រូវបានកម្មករដូចគ្នាជួយកាយ យកចេញ តែស៊យជាន់ស៊យ ខំរង់ចាំរថយន្តសង្គ្រោះ ក៏មានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យឯកជន មួយគ្រឿងមកបានដល់ដើម្បីដឹកយកជនរងគ្រោះទៅសង្គ្រោះទៅហើយ បែរជាអស់អាគុយទៀតដេរមិនឆេះសោះ ក្រោយមកក៏មានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោ មកដល់ដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ទើបរថយន្តសាមុយមន្ទីរពេទ្យឯកជនដេរឆេះវិញ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៤៥នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវ២១៧ ជិតស្ពានដែកចំការដូង ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព៏ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កម្មករសំណង់ទាំង៣នាក់ បានចេញពីផ្ទះ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ មក ធ្វើការវាយរុះរើផ្ទះខាងលើ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ដោយពេលនោះ កម្មករសំណង់២នាក់ បានវាយនៅជញ្ជាំងខាងក្រោម វាយរួចក៏ដើរទៅសម្រាក ពេលនោះជនរងគ្រោះជាកម្មករដូចគ្នា ក៏បានដើរមកដល់ គាប់ជួនស្រាប់តែជញ្ជាំងដែលវាយនោះបានបាក់ សង្កត់ចំជនរងគ្រោះ ខ្ទេចជើងម្ខាង និងបែកក្បាលរបួសធ្ងន់ធ្ងរ ត្រូវបានកម្មករដូចគ្នាជួយកាយ យកចេញ សំណាងមិនស្លាប់ តែជនរងគ្រោះ ស៊យនោះ ស៊យ ខំរង់ចាំរថយន្តសង្គ្រោះ ក៏មានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យឯកជន មួយគ្រឿងមកបានដល់ដើម្បីដឹកយកជនរងគ្រោះទៅសង្គ្រោះទៅហើយ បែរជាអស់អាគុយទៀតដេរមិនឆេះសោះ ក្រោយមកក៏មានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោ មកដល់ដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ទើបរថយន្តសាមុយមន្ទីរពេទ្យឯកជនដេរឆេះវិញ ៕ អែល វិចិត្រ +មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS