ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍សោះ! ខាងឡានជនជាតិវៀតណាម ព្រួតវាយខាងម៉ូតូម្នាក់ឯង មានទាំងអង្រែបុកគ្រឿង ដំបង ដុំឥដ្ឋ ចុងក្រោយបែកក្បាលម្នាក់ សមត្ថកិច្ចនាំទៅខណ្ឌទាំងអស់ !

14-Oct-2024 263 views

រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ ​រហូតផ្ទុះហិង្សារ ដោយភាគីម្ខាងជនជាតិវៀតណាម មានគ្នា ៣នាក់ ព្រួតវាយលោកពូម្នាក់ ផ្អើលពេញផ្លូវ រហូតមានម្នាក់ បែកក្បាល ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៤ នៅចំណុចមាត់ទន្លេ ដែលស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីភាគីខាងម៉ូតូ បានបញ្ជាក់ថា ខាងឡាន ជនជាតិវៀតណាម មានគ្នា០៣នាក់ ព្រួតវាយមកលើគាត់ម្នាក់ឯង ទើបគាត់ការពារខ្លួនវិញ ក៏បណ្តាលឲ្យម្នាក់បែកក្បាល មិនដូច្នេះទេ គាត់នឹងស្លាប់ព្រោះគេព្រួតវាយគាត់មុន គាត់នឹងប្តឹង ។

ចំណែកខាងរថយន្តបានលើកឡើងថា ខាងម៉ូតូ បើកម៉ូតូបណ្តើរ និយាយទូរសព្ទបណ្តើរ មកប៉ះជាមួយក្បាលឡានរបស់ខ្លួន ទើបខ្លួនចុះទាញម៉ូតូចេញ ក៏ទាស់សម្តីគ្នា ប្រើហិង្សារ ដោយខាងម៉ូតូយកអង្រែបុកគ្រឿងមកវាយខ្លួនមុន ។

ដោយឡែកបើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បាននិយាយថា ករណីនេះ ម៉ូតូជិះទៅប៉ះឡាន តែភាគីខាងឡាន ជាអ្នកព្រួតវាយមកលើខាងម៉ូតូ តែម្នាក់ឯងមុន ។

ចំណែកប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបញ្ជូនទៅខាងព្រហ្មទណ្ឌដើម្បីដោះស្រាយ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ តែចេញជាករណីហិង្សា ខាងឡានជាជនជាតិវៀតណាម មានគ្នាដល់៦នាក់ ព្រួតវាយទៅលើខាងម៉ូតូម្នាក់ រហូតតដៃគ្នា មានម្នាក់បែកក្បាល ។

ជាក់ស្តែងនៅទីតាំងកើតហេតុ មានម្នាក់បែកក្បាល ជាភាគីខាងឡាន និងមានអង្រែបុកគ្រឿង ដំបង ដុំឥដ្ឋ នៅទីតាំងកើតហេតុ យើងទុកតួនាទីនេះ ឲ្យសមត្ថកិច្ចដោះស្រាយបន្ត ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS