រាជធានីភ្នំពេញ៖ សូមជួយស៊ែរបន្តផង!! នាយប់ថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៤ នៅចំណុចគល់ស្ពានជ្រោយចង្វារ ដែលស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ម្តាយបានកាន់រូបថតកូនស្រីជាទីស្រលាញ់ សុំឲ្យ VITHEY NEWS ជួយផ្សាយ ក្រែងលោបានឃើញ ត្រឡប់មករកឪពុកម្តាយវិញមក ក្រោយកូនរបស់គាត់ រត់ចេញពីផ្ទះទៅតាមប្រុសស្នេហ៍បាត់ ។
បងស្រីជាម្តាយបានបញ្ជាក់ កូនស្រីរបស់គាត់មានឈ្មោះ ម៉ី បានស្រលាញ់គ្នាទាក់ទងជាមួយនឹង មនុស្សប្រុសឈ្មោះរស់ សូម្បីពួកម៉ាកក៏ដឹង និងតែងតែនិយាយទូរសព្ទជាមួយគ្នារាល់ថ្ងៃ លុះដល់ថ្ងៃកើតហេតុ ឪពុកម្តាយបានស្តីបន្ទោសបន្តិចបន្តួច បែរជាកូនរត់ចេញពីផ្ទះបាត់ សង្ស័យទៅជាមួយសង្សារដែលមានឈ្មោះ រស់ ខាងលើ តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ មកម្ល៉េះ ។
បងស្រីជាម្តាយបន្តថា គាត់នឹក និងបារម្ភកូនណាស់ បើកូនបានឃើញហើយ ត្រឡប់មករកម៉ែឪវិញមក ពួកគាត់មិនយកទោសពៃអ្វីនោះទេ ហើយបើស្រលាញ់គ្នា ចូលតាមផ្លូវ មកតាមច្បាប់មក គាត់និងរៀបចំឲ្យកូន កុំពង្រាត់កូនពីគាត់អី ម្យ៉ាងទៀតបើបងប្អូនបានឃើញកូនស្រីគាត់ ភិនភាគដូចក្នុងរូបថតនេះ ជួយទូរសព្ទប្រាប់គាត់ផង តាមរយៈលេខ 068 61 21 26 /078 96 96 36 ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS