ព័ត៌មានជាតិ

ផ្អាកចរាចរណ៍បណ្តោះអាសន្ន ដើម្បីត្រៀមពិធីបុណ្យអុំទូក បណ្តែតប្រទីប នៅស្ទឹងសង្កែ ដែលនឹងប្រព្រឹត្តិទៅជាផ្លូវការនាថ្ងៃទី១៥-១៦-១៧ខែតុលា ខាងមុខនេះ!

14-Oct-2024 301 views

ខេត្តបាត់ដំបង ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា​ សេចក្តីជូនដំណឹង ចាប់ពីថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២៤ នេះតទៅស្ថាន​ភាពចរាចរណ៍នៅ ក្នុងក្រុងបាត់ដំបង មានសភាពម មា​ញឹក ដោយសារទីតាំងប្របតាមដង ស្ទឹងសង្កែ មានការរៀបចំត្រៀមពិធីបុណ្យអុំទូក បណ្តែតប្រទីបដែលនឹងប្រព្រឹត្តិទៅ ជាផ្លូវការ នាថ្ងៃទី ១៥-១៦និងទី​១៧ខែ តុ លា ឆ្នាំ ២០២៤។

ទិដ្ឋភាពនេះនៅលើដងផ្លូវមួយ ចំនួនត្រូវបានកកស្ទះ ពិសេសចាប់ពីពេលរសៀលតទៅ ដោយសារម​ហាជន លោកអញ្ជើញមកទស្សនាទិដ្ឋភាពរួមនៅទីនោះ និងមានការដាក់លក់ទំនិញតាមស្តង់​ និងកន្លែងកំ​សាន្តសប្បាយជាច្រើននៅត្រើយខាងកើតស្ទឹង។

ដូច្នេះដើម្បីសម្រួលដល់ការធ្វើចរា ចរណ៍និងចៀ​សវាងការកកស្ទះ សមត្ថកិច្ចត្រូវបានផ្អាកការចរាចរណ៍យានយន្ត នៅពេលរសៀលនៅផ្លូវខាងកើតស្ទឹង ក្នុងសង្កាត់រតនៈ ចាប់ពីគល់ស្ពានស្ទឹងសង្កែ (ស្ពានសម្តេចតេជោ )រហូតដល់ក្បាលស្ពានថ្មថ្មី។

ដូច្នេះបងប្អូន ដែលមានបំណងធ្វើចរាចរណ៍នៅចំ​ណុចដូចបានជម្រាបជូនខាងលើ មេត្តាជ្រាប​និង​យោគ​យល់ចំពោះបញ្ហានេះ​ ហើយ​ចូលរួមសហការជាមួយសមត្ថកិច្ចដោយភាតរភាព ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS