រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្តមិនប្រយ័ត្ន ទៅបុករបាំងថ្មចែកផ្លូវទាំងកម្រោល បណ្ដាលឲ្យក្រឡាប់ ត្រូវកង់បីឥណ្ឌា រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង៩យប់ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តToyota camry ដែលពាក់ស្លាកលេខភ្នំពេញ 2O-5509បើកតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង មិនប្រយ័ត្នទៅបុករបាំងថ្មចែកផ្លូវទាំងកម្រោល បណ្ដាលអោយក្រឡាប់ត្រូវកង់បីឥណ្ឌា រងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS