ព័ត៌មានជាតិ

ហួសចិត្តមិនដល់១៥នាទីផង! កំពុងផ្សាយរឿងប្រទះឃើញសពអណ្តែតទឹកនៅមាត់ទន្លេ ដើរមកវិញចោរលួចមួកការពារសុវត្ថិភាពអ្នកកាសែតទៅបាត់!

12-Oct-2024 239 views

រាជធានីភ្នំពេញ ​៖ ជារឿងហួសចិត្តមួយបានកើតឡើង ដោយអ្នកសារព័ត៌មានមួយរូប កំពុងតែថតផ្តិតយករូបភាពករណីប្រទះឃើញសពបុរសម្នាក់ ទើនៅមាត់ច្រាំងជិតនឹងផ្សាររាត្រី ស្រាប់តែមានចោរ២នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នា មកលួចយកមួកការពារសុវត្ថិភាពរបស់គាត់ ដែលទុកនៅលើម៉ូតូរួចជិះគេចខ្លួនបាត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមការសាកសួររបស់ក្រុមការងារ VITHEY NEWS ជនរងគ្រោះបានបញ្ជាក់ថា គាត់មានឈ្មោះ ហោ មេសា ជាអ្នកសារព័ត៌មាននៅ TVFB មុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកប៊ីត មកថតផ្តិតយករូបភាពផ្សាយពីករណីប្រទះឃើញសពបុរសម្នាក់ ទើនៅមាត់ច្រាំងជិតនឹងផ្សាររាត្រី មិនទាន់បាន១៥នាទីផង ខណៈកំពុងតែផ្សាយនោះ ស្រាប់តែមានប្រជាពលរដ្ឋ ដើរមកប្រាប់គាត់ថា អាអូន មួកអាអូនឯងចោរលួចបាត់ហើយ ទើបដើរមកមើល បាត់មួកការពារសុវត្ថិភាពពិតមែន ។

ករណីនេះជារឿងហួសចិត្ត តែក៏រំលេចនូវការសូមណូមពរដល់សមត្ថកិច្ច និងរំលឹកដល់បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន័ ខណៈជនរងគ្រោះបញ្ជាក់ថា មួកការងារសុវត្ថិភាពនេះ គាត់បានទិញក្នុងតម្លៃជាង៣០ដុល្លារ ចំពោះការបាត់មួកនេះមិនមែនជារឿងធំដុំអ្វីទេចំពោះតម្លៃប៉ុណ្ណឹង ប៉ុន្តែក្នុងនាមយើងជាប្រព័ន្ធផ្សព្វផ្សាយ ចង់សូមណូមពរទៅកាន់ សមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាលទី១ សូមជួយដាក់កម្លាំងល្បាតនៅចំណុចតាមបណ្តោយសួនច្បារមាត់ទន្លេផង ដោយសារតែតំបន់នេះជាតំបន់កម្សាន្ត សម្បូរភ្ញៀវទេចរ មិនគួរឲ្យកើតមាននូវការចោរលួចទ្រព្យសម្បត្តិបែបនេះនោះទេ នេះតាមដឹងលួចមួកការពារសុវត្ថិភាពរបស់គាត់ ចុះរឿងមិនដឹងតើពួកចោរទាំងនេះធ្លាប់លួចបងប្អូនណាខ្លះទៀត ហើយក៏សូមណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមប្រយត្ន័ប្រយ៉ែងចំពោះទ្រព្យសម្បត្តិផង ៕ អែលមេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS