រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈប្រជាពលរដ្ឋដើរហាត់ប្រាណ បានប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹក នៅជិតនឹងផ្សាររាត្រី ក៏ប្រញាប់មករាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមកស្រង់សាកសពឡើងគោក ធ្វើកោសល្យវិច័យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅចំណុច ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចបានបញ្ជាក់ប្រាប់ក្រុមការងារ VITHEY NEWS ឲ្យដឹងថា មុនពេលកើតហេតុ បុរសខាងលើនេះ មានឈ្មោះ ទីចូវ មានវ័យប្រមាណ៤០ឆ្នាំ មានកម្ពស់ ១,៦០cm សម្បុរស្រអែម ថ្ងាសទំពែក សាក់ដៃរូបសន្លឹកបៀរ និងសញ្ញាPlay នៅដៃខាងឆ្វេង ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ ស្លៀកខោលីអូ ចុះទៅងូតទឹក ហើយក៏រអិលជើងលិចបាត់ឈឹងតែម្តង លុះដល់ថ្ងៃកើតហេតុ វេលាម៉ោង ៤ ម៉ោង៥ព្រឹក ក៏មានបងប្អូនប្រជាពលរដ្ឋ ដើរហាត់ប្រាណ ក៏ប្រទះឃើញសពជនរងគ្រោះ អណ្តែតទឹក នៅមាត់ទន្លេជិតផ្សាររាត្រីទើនឹងច្រាំង ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌដូនពេញ សហការជាមួយនគរបាលជំនាញផ្នែកកោសល្យវិច័យ បានចុះមកធ្វើការស្រង់សាកសពឡើងលើគោក ដើម្បីធ្វើកោសល្យវិច័យទៅលើសាកសព ថាតើស្លាប់ដោយសារអ្វីឲ្យប្រាកដ ដើម្បីប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS