ព័ត៌មានជាតិ

យុវជន២នាក់ ជិះម៉ូតូក្នុងលឿនណាស់គេចពីក្រុមក្មេងទំនើងដេញវាយ ទៅបុករថយន្ត របួសធ្ងន់ស្រាល...

12-Oct-2024 326 views

រាជធានីភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូក្នុងល្បឿនលឿន រត់គេចពីក្រុមក្មេងទំនើងមួយក្រុម ដែលដេញវាយពួកគាត់ ក៏ជ្រុលទៅបុកនឹងរថយន្ដស្ដារិចពេញមួយទំហឹង បណ្ដាលអោយរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១ រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១២ ខែតុលាឆ្នាំ២០២៤ ​នៅចំណុចផ្លូវ៥១កែង២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជន២នាក់ជិះម៉ូតូ ស្កុបពីមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1KM 4478 ក្នុងល្បឿនលឿន រត់គេចពីក្រុមក្មេងទំនើងមួយក្រុម ដែលដេញវាយពួកគាត់ ទើបជ្រុលទៅបុកនឹងរថយន្ដស្ដារិចដែលពាក់ស្លាកលេខ ភ្នំពេញ 2AB 8802 ពេញមួយទំហឹង បណ្ដាលអោយរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ភ្លាមនោះរថយន្ដសាមុយបានមកដឹកយកយុវជនទាំង២នាក់ យកទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចក៏បានមកដល់បានធ្វើការវាស់វែង យករថយន្ត និង ម៉ូតូ យកទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS